ក្រុមការងារព័ត៌មានផេកសម្ដេច តេជោ ហ៊ុន សែន ៖ ដាច់ខាតមិនសម្របសម្រួលឡើយ បើទោះត្រូវជាប់គុក
ថ្ងៃទី ៖ 04-02-2025, ដោយ admin , 367 Views
ភ្នំពេញ : ក្រុមការងារព័ត៌មានផេកសម្ដេច តេជោ ហ៊ុន សែន និងអតីតអ្នកព័ត៌មាននៅទូរទស្សន៍បាយ័ន លោក Van Soroth ដែលអះអាងថា ត្រូវអ្នកជិតខាងគំរាមសម្លាប់ នៅព្រលប់ថ្ងៃអង្គារនេះ បានប្រកាសជាជំហរថា ដាច់ខាតមិនសម្របសម្រួលឡើយ បើទោះត្រូវជាប់គុក ។
តាមរយៈសំណេរ លោក Van Soroth បានបញ្ជាក់នៅលើបណ្ដាញសង្គមថា«ឥឡូវគេហៅខ្ញុំទៅសម្របសម្រួល បើអត់ទេ គេនឹងប្តឹងខ្ញុំវិញ ពីបទបរិហាកេរ្តិ៍ ខ្ញុំដាច់ខាតមិនសម្របសម្រួលឡើយ បើទោះបីត្រូវជាប់គុកក៏ដោយ អ្នកប្រមាថមើលងាយគ្រួសារខ្ញុំណាស់។ ខ្ញុំសង្ឃឹមថានឹងមានមេធាវីស្ម័គ្រចិត្តជួយខ្ញុំដើម្បីទទួលបានយុត្តិធម៌» ។
សារព័ត៌មាន Cam Post នៅថ្ងៃអង្គារ ទី៤កុម្ភៈ ២០២៥ មិនអាចសុំការពន្យល់ពីភាគីម្ខាងទៀតទេ ។ ប៉ុន្តែគេរំពឹងថា សមត្ថកិច្ចនឹងចាត់ការរឿងនេះ ដើម្បីរក្សាសុខសន្តិភាពសម្រាប់ជនរងគ្រោះ ។
សូមបញ្ជាក់ថា លោក Van Soroth បានបង្ហោះសាររៀបរាប់ថា លឺថាចង់សម្លាប់ខ្ញុំមែន គ្រាន់តែខ្ញុំចូលទៅដល់វង់ផឹកប្រាប់សូមជួយបន្ថយសំឡេងច្រៀងបន្តិចទៅព្រោះអីអ្នកជួលផ្ទះគាត់ធ្វើការយប់ថ្ងៃគាត់សម្រាកសូមមីងប្រាប់កូនស្រីមីងផង ប៉ាក្មេកខ្ញុំគាត់ស្លាប់ហើយ បំណុលធនាគារទាំងអស់ដែលប៉ាជំពាក់គេ ពីនាក់ប្តីប្រពន្ធខ្ញុំជាអ្នករាប់រងព្រោះគ្រួសារខ្ញុំបានចំណូលពីផ្ទះជួលនេះទេត្រូវបង់ធនាគារ១ខែ៣២០០$ បូកបញ្ចូលប្រាក់ខែខ្ញុំ ប្រពន្ធខ្ញុំ និងប្អូនថ្លៃ ទ្រាំអត់ឃ្លានដើម្បីកុំអោយធនាគាររឹបផ្ទះ។ គ្រាន់តែខ្ញុំសូមណូមពរប៉ុណ្ណឹងមីងនិងកូនស្រីមីងប្រើសំដីអសុរស់ប្រមាឌមើលងាយពីការងាររបស់ខ្ញុំស្អីសម្បត្តិត្រឹមថតCameraចង់ខ្លាំងស្អី នឹងបានគប់ដុំថ្មមកលើពីអ្នកប្តីប្រពន្ធខ្ញុំទៀត។សូមបញ្ជាក់គ្រួសារគាត់ស្រែកច្រៀង២០ថ្ងៃហើយក្នុង១ខែ មិនថាថ្ងៃបុណ្យ ថ្ងៃធ្វើការទេ ពីថ្ងៃត្រង់រហូតដល់ម៉ោង១០យប់។ បើចង់សម្លាប់ខ្ញុំពេលខ្ញុំទៅដល់បាវិត ខ្ញុំឈរអោយកាប់សម្លាប់ខ្ញុំមិនតដៃទេ ស្លាប់ដើម្បីការពារសិទ្ធរស់នៅក៏ខ្ញុំអស់ចិត្តដែរ។ផ្សារតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៕
|