ឯកឧត្តម ឃួង ស្រេង ផ្ញើសារជូនពរ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥
ថ្ងៃទី ៖ 30-12-2024, ដោយ admin , 7 Views
ភ្នំពេញ : អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ , ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ។
សូមឯកឧត្ដម ប្រកបដោយសុខភាពល្អបរិបូរណ៍ជានិច្ច កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សិរីសួស្ដីវិបុលភាព សុភមង្គល ជាភិយ្យោភាពក្នុងគ្រួសារ និងសម្រេចបានជោគជ័យធំៗថ្មីៗទៀត ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏រុងរឿង។
ជាថ្មីម្ដងទៀត ក្នុងឱកាស ដ៏មហាប្រសើរថ្លៃថ្លា នេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេច ព្រមទាំងក្រុមគ្រួសារ សូមជួបតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាត ឡើយ៕
|