ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកផ្សព្វផ្សាយល្បែងអនឡាញ ៤នាក់ ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!
ថ្ងៃទី ៖ 02-01-2025, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ ១សប្តាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។

សម្រាប់អ្នកបំពាន ៤នាក់ដំបូង ដែលសមត្ថកិច្ចឃាត់ខ្លួន និងបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារនោះ លោកបណ្ឌិត ទូច សុឃ: បានឱ្យដឹងថា ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់។

លោកបន្ថែមថា លោក ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើសន្និសីទកាសែតបញ្ជាក់បន្ថែមអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គួរកត់សម្គាល់ថា គិតចាប់ពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះគួរឱ្យកត់សម្គាល់ ដោយម្យ៉ាងពួកគេមានការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាកចំពោះសង្គមជាតិ ហើយចូលរួមអនុវត្តសារាចរណែនាំ និងម្យ៉ាងពួកគេក៏ខ្លាចរអានឹងចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្លាំងមានសមត្ថកិច្ច។ នេះបើតាមការវាយតម្លៃជារួមដោយលោកបណ្ឌិតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហួត ហាក់ ដាក់ចេញផែនការសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ ក្រោយដឹកនាំការងារអស់រយៈពេល ១០០ថ្ងៃកន្លងមកហើយ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com