លោក ហួត ហាក់ ដាក់ចេញផែនការសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍
ថ្ងៃទី ៖ 31-12-2024, ដោយ Dara007 , 42 Views
ភ្នំពេញៈ លោក ហួត ហាក់ ដាក់ចេញផែនការសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ ក្រោយដឹកនាំការងារអស់រយៈពេល ១០០ថ្ងៃកន្លងមកហើយ។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ និងជាការជួបជុំដើម្បីត្រួតពិនិត្យសមិទ្ធផលការងាររយៈពេល ១០០ថ្ងៃ ក្នុងតួនាទីជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីដាក់ចេញផែនការសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
|