ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្មទៅតុលាការ
ថ្ងៃទី ៖ 11-12-2024, ដោយ​​ Dara007 , 53 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្មទៅតុលាការ ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រក្រុងសិរីសោភ័ណ។

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការស្រាវជ្រាវ មុខសញ្ញាពាក់ព័ន្ធករណី លួចម៉ូតូ និងទទួលផលចោរកម្ម ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រក្រុងសិរីសោភ័ណ រហូតដល់ចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈានដល់ការឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។

ក្រោយស្តាប់ចម្លេីយសារភាពរបស់ជនសង្ស័យ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនបក្ខពួកជាបន្ដបន្ទាប់ចំនួន ០២នាក់បន្ថែមទៀត ១/-ឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ គ្មានផ្លាកលេខ ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន បញ្ជាក់ថាវិជ្ជមាន(+)ចំនួនពីរនាក់គឺ ឈ្មោះ ទិព្វ វឹលបែង និងឈ្មោះ គុន្ធ ស្រីលិ ។    

  លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ពិនិត្យឃើញថា ពិតជាមានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយជនសង្ស័យឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ២៣ឆ្នាំ រងការចោទ ប្រកាន់ពីករណីទទួលផលចោរកម្ម(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយឡែកឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ គឺជាមេក្លោង ទទួលផលចោរកម្ម នៃបទល្មើសលួចម៉ូតូ ដែលប្រព្រឹត្តយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្ដក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។    

  ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។    

   លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។  

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យវៀតណាមផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេស ការធ្វើដំណើរតាមផ្លូវគោក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com