យោងតាមសំណេររបស់លោក ផែង វណ្ណៈ ថា «ល្បិចដែលអភិបាលស្រុក អូរយ៉ាដាវ ធ្វើរបាយការណ៍លាបពណ៌ លោកវរៈសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ទៅឯកឧត្ដម អភិបាលខេត្ត អភិបាលខេត្ត ចារបញ្ជូនទៅ លោកស្នងការខេត្ត ប្រជុំវាយតម្លៃ»។
អ្នករិះគន់មិនសូវសំចៃមាត់ លោក ផែង វណ្ណៈ បានបន្តថា «បងប្អូនឆ្ងល់ទេ ហេតុអ្វីបានខ្ញុំឃេីញលិខិត អញ្ជើញរបស់លោកអភិបាលស្រុកអូរយ៉ាដាវ អញ្ជើញតែ អធិការរងស្រុកអោយទៅចូលរួមប្រជុំ ? ស្ទើរតែគ្រប់លិខិតអញ្ជើញ អភិបាលស្រុក មិនអញ្ជេីញ អធិការស្រុកទេ គឺអញ្ជើញតែ អធិការរង ហើយ ធ្វើរបាយការណ៍ចោទប្រកាន់លាបពណ៌ ថា អធិការស្រុក មិនដែលមកធ្វើការ ។ នេះជាល្បិចលាបពណ៌កំចាត់មន្ត្រីស្មោះត្រង់បំរើរាស្ត្រ របស់ អភិបាលស្រុកអូរយ៉ាដាវ»។
ធាតុពិតជាក់ស្ដែង លោកវរៈសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុក អូរយ៉ាដាវ ទៅធ្វើការងាររាល់ថ្ងៃ មិនដែល អវត្តមានទេ ។ ជាពិសេសសួរបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច ស្រុក អូរយ៉ាដាវទៅ អ្នកណាក៏គេដឹងថា លោកអធិការសូយ សំណាង ជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្មានគិតយប់ថ្ងៃដែរ ។
ខាងក្រោមនេះ ជាលិខិតអញ្ជើញរបស់ អភិបាលស្រុក អូរយ៉ាដាវ ។ អធិការដ្ឋាននគរបាលស្រុកមួយមានអធិការដឹកនាំ និង អធិការរងមួយចំនួនទៀត ហេតុអ្វីមិនអញ្ជើញ អធិការ បែជាមកអញ្ជើញតែអធិការរង ?
យោងតាមសំណេរ លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានសរសេរនៅថ្ងៃពុធនេះថា «មនុស្សមួយចំនួនអាងអំណាចខ្លួន ដើរលាបពណ៌ដាក់គេ អាងខ្សែធំ បក្សពួកនិយមធ្វើបាបគេច្រើនគ្នាហើយ ប្រឌិតរឿង(សទៅជាខ្មៅ) កុំគិតថាលោកធំ គ្រួសារលោកធំ ខ្ញុំគ្មានខ្សែគ្មានលុយ ខ្ញុំធ្វើតែអំពើល្អ ខ្ញុំមានតែបេះដូងបំរើការងារសង្គមជាតិនិងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបបញ្ហា ខ្ញុំជួយអន្តរាគមន៍ខុសដែរឬ លោកច្រណែនដែរ ម្តេចលោកខ្លួនឯងមិនធ្វើឲ្យល្អទៅ ខ្ញុំមិនមាត់ ខ្ញុំសុំតែសុខទេ» ។
លោក បញ្ជាក់ទៀតថា «អ្នកធ្វេីមិនដូចអ្នកអែបអបទេសម្លាញ់ វរៈសេនីយ៍ឯក សួយ សំណាង សាងល្អអោយគេចាំ ប្រសេីរជាងសាងកម្មអោយគេគុំស្អប់» ៕