ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភាគីពាក់ព័ន្ធទាំងអស់អនុវត្តសកម្មភាពការងារគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំនាំចូលនាំចេញ ការដឹក​ជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំឱ្យបានម៉ឺងម៉ាត់
ថ្ងៃទី ៖ 20-11-2024, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ លោក ព្រុំ សុខា បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តសកម្មភាពការងារគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំនាំចូលនាំចេញ ការដឹក​ជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំឱ្យបានម៉ឺងម៉ាត់ និង​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែពីរគោលដៅប្រើប្រាស់ស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់នៅកម្ពុជា។

ថ្លែងក្នុងពិធីផ្សព្វផ្សាយនិយាមនីតិវិធីប្រតិបត្តិស្ដីពីការគ្រប់គ្រងត្រួតពិនិត្យសាធាតុញៀននិងសារធាតុគីមីផ្សំ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន អង្គភាព ជាសមាជិកក្រុមការងារអន្តរក្រសួងគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសាធាតុគីមីផ្សំ ដើម្បីឱ្យកិច្ចសហការរវាងក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធអនុវត្តការងារប្រកប ដោយប្រសិទ្ធភាព លោក ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំបន្តដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ឱ្យចូលរួមដឹកនាំសម្របសម្រួល សហការ អនុវត្តសកម្មភាពការងារគ្រប់គ្រងត្រួតពិនិត្យការស្នើសុំនាំនាំចូលនាំចេញ ការដឹក​ជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំឱ្យបានម៉ឺងម៉ាត់និង​ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិ ធ្វើការត្រួតពិនិត្យជាប្រចាំលើការចែកចាយ ការដឹកជញ្ជូន ការប្រើប្រាស់ និងការរក្សាទុកសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចូលរួមអនុវត្តរាល់យន្តការត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំរបស់ក្រុមការងារអន្តរក្រសួងឱ្យមានប្រសិទ្ធភាពនិងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័ន/អង្គភាពអនុវត្តច្បាប់ពីការនាំចូល នាំចេញ ការដឹកជញ្ជូន ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលក្រសួង ស្ថាប័នរបស់ខ្លួនបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជូន។ ​

លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការបានថ្លែងថា និយាមនីតិវិធីប្រតិបត្តិនេះបង្កើតឡើងក្នុងគោលបំណងកំណត់ពីវិធានទាំងឡាយដែលត្រូវដាក់ឱ្យអនុវត្តសម្រាប់គ្រប់គ្រងត្រួតពិនិត្យលើការស្នើសុំនាំចេញនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិ សារធាតុញៀននិងសារធាតុគីមីផ្សំប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើគោលការណ៍ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបទដ្ឋានគតិយុត្តរបស់ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ មានវិសាលភាពគ្របដណ្តប់លើការអនុវត្តសកម្មភាពគ្រប់គ្រងត្រួតពិនិត្យ សារធាតុញៀនដូចមានចែងក្នុងតារាងទី១ ទី២ ទី៣ ឧបសម្ព័ន្ធនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងសារធាតុគីមីផ្សំពាក់ព័ន្ធការផលិតគ្រឿងញៀនចំនួន៦៩ប្រភេទដូចមានក្នុងឧបសម្ព័ន្ធទី១ នៃនិយាមនីតិវិធីប្រតិបត្តិនេះ។

លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព  ពិសេសបានបង្កើត“ក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ” ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យការនាំចូល ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀននិងសារធាតុគីមីផ្សំ សំដៅបង្ការទប់ស្កាត់ការលួចបង្វែពីរគោលដៅប្រើប្រាស់ស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់នៅកម្ពុជាស្របតាមឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការបង្ការទប់ស្កាត់ និងបង្ក្រាបការចរាចរជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនពិសេសការបង្ការទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ដោយប្រើប្រាស់សារធាតុគីមីផ្សំ បង្ការនិងទប់ស្កាត់ការលួចបង្វែរសារធាតុគីមីពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនសំយោគខុសច្បាប់ និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស នៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com