ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែផ្ដោតទៅលើការកសាងសន្តិភាព ។

ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលធ្វើឡើងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Grand Hotel d'Angkor ខេត្តសៀមរាបមានប្រសាសន៍ថា ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែផ្ដោតទៅលើការកសាងសន្តិភាព ហើយកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ។

កម្ពុជាក្នុងនាមជាប្រទេសតូចមួយ ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះទាមទារឱ្យយើងខិតខំពង្រឹងភាពធន់របស់ខ្លួន ក្នុងផ្នែកសន្តិសុខនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌។ ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់។

សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាបានរងគ្រោះអស់ជាច្រើនទសវត្សរ៍ក្នុងសង្គ្រាមស៊ីវិល ប៉ុន្តែកម្ពុជាបានគ្រប់គ្រងនិងស្តារសន្ដិភាពពេញលេញឡើងវិញ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ និងទទួលបានវិបុលភាពរហូតមកដល់បច្ចុប្បន្ន តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com