ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រធានរដ្ឋសភា៖ មន្រ្តីការទូតជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារផលប្រយោជន៍ និងគុណតម្លៃរបស់ប្រទេសជាតិ
ថ្ងៃទី ៖ 08-11-2024, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ថ្លែងថា មន្រ្តីការទូតជាតំណាងឱ្យជាតិទាំងមូលនៅលើឆាកអន្តរជាតិ និងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។

ការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាព ជាតិ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី ដែលពោរពេញដោយសមត្ថភាពនិងបទពិសោធន៍លើការងារការទូតនេះ នឹងបំពេញបេសកកម្មជូនប្រជាពលរដ្ឋនិងប្រទេសជាតិ សម្រេចបាននូវលទ្ធផលធំធេង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច។ការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី លើកកម្ពស់កិត្យានុភាពជាតិ រូបភាពវិជ្ជមាន ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្ដិ៍ឈ្មោះរបស់កម្ពុជា ។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរថែមទៀត ។

សម្តេចស្នើដល់ឯកអគ្គរាជទូតទំាងអស់ត្រូវជំរុញផ្សព្វផ្សាយ អំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកម្ពុជា ឱ្យបានកាន់តែច្រើន។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។ សម្តេចប្រធានរដ្ឋសភា ក៏បានបានផ្តាំផ្ញើជូនឯកអគ្គរាជទូតទំាងអស់ ជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភានៃប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត។

សម្តេចបានបញ្ជាក់ថា ការទូតសភា នាពេលបច្ចុប្បន្ន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា ការយោគយល់គ្នា ការជឿជាក់គ្នាទៅវិញទៅមក និងគិតដល់ប្រយោជន៍រួម។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរនិងគំាទ្រពេញទំហឹង ចំពោះឯកឧត្តម លោកស្រី ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ម៉ត់ចត់និងប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនានានៅលើសកលលោក។

លោក កុយ គួង តំណាងឯកអគ្គរាជទំាងបួនរូប បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកផ្តល់ឱកាសជូនឯកឧត្តមលោកជំទាវ ឯកអគ្គរាជទូតទំាងអស់ បានចូលជម្រាបលានិងទទួលអនុសាសន៍ល្អៗជាច្រើន នៅមុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិនិងប្រជាពលរដ្ឋ។

លោកបានបេ្តជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះនឹងខិតខំផ្សព្វផ្សាយពីការពិតនៅកម្ពុជាដល់អន្តរជាតិ ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ជាពិសេសផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា ដែលឯកឧត្តម លោកជំទាវ ត្រូវបំពេញបេសកកម្មការទូតឱ្យបានជិតសិ្នទ្ធនិងការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ឯកអគ្គរាជទូតទំាងបួនរូបដែលទើបទទួលបានការតែងតំាងហើយបានចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន លោក កុយ គួង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងស្រី ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com