ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រៅពីធ្លាប់ជាអ្នកសារព័ត៌មាន លោក ហួត ហាក់ ជានរណា?
ថ្ងៃទី ៖ 20-11-2024, ដោយ​​ admin , 63 Views
                     
ភ្នំពេញ : គិតត្រឹមឆ្នាំ២០២៤ លោក ហួត ហាក់ មានវ័យ៥១ឆ្នាំ ហើយ។ លោក កើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានលោកឪពុកឈ្មោះ ហួត ឈុន អ្នកម្តាយឈ្មោះ យឹម ហុង និងមានភរិយាឈ្មោះ សុង ធីតា ព្រមទាំងមានកូនប្រុសស្រី ចំនួន ៣នាក់។

បច្ចុប្បន្ន លោក ហួត ហាក់ គឺជារដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ជំនួស លោក សុខ សុកេន កូនប្រុស លោក សុខ អាន ដែលត្រូវប្ដូរមកក្រសួងអធិការកិច្ចវិញ ។

លោក ហួត ហាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច និងសញ្ញាបត្រជាមន្ត្រីជាន់ខ្ពស់ផ្នែកការទូត នៅសាលាភូមិន្ទរដ្ឋបាល (ERA) នៅឆ្នាំ២០០១។ លោកក៏បានបន្តបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ នៅឆ្នាំ២០០៥ និងថ្នាក់បណ្ឌិតគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យ Preston (Preston University) នៅឆ្នាំ២០០៨។

លើសពីនេះទៅទៀត ដោយស្រឡាញ់ការសិក្សា និងការតស៊ូព្យាយាម លោក ហួត ហាក់ ក៏បានទៅបន្តការសិក្សានៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស ប្រទេសសឹង្ហបុរី សាធារណៈរដ្ឋប្រជាមានិតចិន ជាពិសេស លោកក៏មានឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារំាង និងទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសាធារណៈ ពីសាលាជាតិរដ្ឋបាលបារាំង (ENA) ដែលជាសាលាដ៏ល្បីល្បាញមួយរបស់អឺរ៉ុប ក្នុងការបណ្តុះបណ្តាលអ្នកនយោបាយ អ្នករដ្ឋបាល អ្នកសេដ្ឋកិច្ច និងអ្នកការទូតជាន់ខ្ពស់។ ចំពោះភាសាបរទេស លោកអាចប្រើប្រាស់ភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

ទោះធ្លាប់មានបទពិសោធន៍លើការងារជំនាញផ្សេងៗ ជាច្រើនដូចជា សាស្រ្តាចារ្យច្បាប់ និពន្ធនាយកសារព័ត៌មាន អ្នករដ្ឋបាល អ្នកច្បាប់ មុខជំនាញការទូត លោក ហួត ហាក់ មិនមែនជាឥស្សរជនថ្មីនោះទេ នៅក្នុងវិស័យអធិការកិច្ចនេះ លោកបានប្រឡូកក្នុងការងារនេះប្រមាណជា ៣០ឆ្នាំមកហើយ ដោយធ្លាប់ចូលបម្រើការតាំងពីជាមន្រ្តីធម្មតា ជាប្រធានការិយាល័យ ជាប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ ជាអនុរដ្ឋលេខាធិការរយៈពេល ១០ឆ្នាំ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ និងជារដ្ឋលេខាធិការទទួលបន្ទុកការងារទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅក្រសួងអធិការកិច្ច ។ បន្ទាប់មកក៍ត្រូវបានរដ្ឋាភិបាលប្ដូរឱ្យទៅកាន់ក្រសួងទេសចរណ៍ ។

ក្នុងនាមជារដ្ឋមន្រ្តីកាន់តំណែងថ្មី លោក ហួត ហាក់ បានប្តេជ្ញាយ៉ាងមុតមាំ ចងចាំជានិច្ចនូវអភិក្រមការងារទាំង៥យ៉ាង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវីរៈបុរសជាតិខ្មែរ ដែលបានដឹកនាំប្រទេសអស់រយៈកាលជាង ៤០ឆ្នាំនោះគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

លើសពីនោះ លោករដ្ឋមន្រ្តីថ្មី ក៏បានរៀបចំនូវការដ្ឋានកំណែទម្រង់ ជាអាទិភាពមួយចំនួន សំដៅអនុវត្តឱ្យបានជោគជ័យនូវបេសកកម្មចំបងរបស់ក្រសួង ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រគល់ជូនដើម្បីធានាបាននូវវប្បធម៌សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិកាវិជ្ជាជីវៈ និងការពង្រឹងវិន័យការងារ ក៏ដូចជាការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យ កម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃអាណត្តិទី៧នេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com