ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងប្រៃសណីយ៍គ្រោងបង្កើនអ្នកជំនាញឌីជីថលនៅកម្ពុជាឲ្យបាន១០ម៉ឺននាក់នៅឆ្នាំ២០៣០
ថ្ងៃទី ៖ 12-11-2024, ដោយ​​ admin , 70 Views
                     
ព្រះសីហនុ : ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន លោក ជុន វ៉ាតរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រសួងគ្រោងបង្កើនធនធានមនុស្សលើជំនាញឌីជីថលនៅកម្ពុជាឲ្យបានដល់ ១០ ម៉ឺននាក់ នៅឆ្នាំ២០៣០,បង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានក្នុងចំណោមសិស្សបញ្ចប់ការសិក្សាទុតិយភូមិបានដល់ ១០០% និងអត្រាប្រជាពលរដ្ឋមានកម្រិតអក្ខរកម្មឌីជីថលមូលដ្ឋានមានដល់ ៥០% នៅឆ្នាំ២០៣០។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ ក្របខណ្ឌ សមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដែលហៅកាត់ថា ក្របខណ្ឌ អ.ឌ.ប.ព នេះ មានសារៈសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយ កិច្ចការ ខាងលើនេះ ដល់អ្នកបច្ចេកទេស សំខាន់អ្នកដែលធ្វើការពាក់ព័ន្ធនឹងការរៀបចំកម្មវិធីសិក្សា កម្មវិធីផ្សព្វផ្សាយនានា ពី ការអនុវត្តរួមទាំងបញ្រ្ជាបការប្រើប្រាស់ ក្របខណ្ឌនេះ ទៅក្នុងប្រព័ន្ធអប់រំផ្លូវការ និងក្រៅផ្លូវការ។

លោក ជុន វ៉ាត បានបន្តថា ក្របខណ្ឌសមត្ថភាព អ.ប.ឌ.ព ត្រូវបានរៀបចំឡើងដើម្បី ឆ្លើយតប ទៅ នឹង គោលនយោបាយ សេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា , ក្របខណ្ឌរដ្ឋាភិបាល ឌីជីថល និង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ របស់ រាជរដ្ឋាភិបាល នីតិកាល ទី៧ ដែលផ្តោតសំខាន់លើការអភិវឌ្ឍ មូលធនមនុស្ស ឌីជី ថល ទាំង ការអភិវឌ្ឍ ធនធាន ជំនាញឌីជីថល និងការលើកកម្ពស់ សមត្ថភាពប្រើប្រាស់របស់ ប្រជាពលរដ្ឋ ទូទៅ ដើម្បីចាប់ យក និងប្រើប្រាស់ បច្ចេកវិទ្យា ក្នុងប្រតិបត្តិការ សេដ្ឋកិច្ច និងសង្គម។

លោកថា ការធានាបាន នូវ ការអភិវឌ្ឍ ធនធានមនុស្ស ប្រកបដោយ ប្រសិទ្ធិភាព និងគុណភាព ទាមទារ នូវ ការដាក់ចេញនូវ ទិសដៅច្បាស់លាស់ ព្រមទាំង ក្របខណ្ឌ សមត្ថភាពជាក់លាក់សម្រាប់ តម្រង់ទិសកម្មវិធី បណ្តុះ បណ្តាល នានា។   

លោកក៏បានឲ្យដឹងដែរថា កន្លងមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់អាទិភាព លើ កិច្ចការ អភិវឌ្ឍ ធនធានមនុស្សនេះជាចម្បង ។

លោកថា យើងបាន ដាក់ចេញនូវ កម្មវិធីជាច្រើន ដើម្បីជំរុញ ការលើកកម្ពស់ គុណវុឌ្ឍិ នៃការអប់រំ មុខជំនាញបច្ចេកវិទ្យាឌីជីថល។ កម្មវិធី ទាំងនោះ មានដូចជា៖ ទី១/ កម្មវិធី អភិវឌ្ឍន៍ជំនាញឌីជីថល ដែលក្នុងនោះក្រសួងបានផ្តល់ អាហារូបករណ៍ជាប្រចាំ សម្រាប់ សិស្ស ឆ្នើមឱ្យ ចូលរៀន ជំនាញ បច្ចេកវិទ្យាឌីជីថល និងបាន បង្កើត កម្មវិធី ផ្តល់ឥណទាន ឥតការប្រាក់ លើការចំណាយ បង់ថ្លៃ សិក្សា ដល់ សិស្សា នុសិស្សទាំងឡាយ ដែលមាន បំណង បន្តការសិក្សា ផ្នែកបច្ចេកវិទ្យានេះនៅថ្នាក់ឧត្តមសិក្សា។ ទី២/ កម្មវិធីជំនួយហិរញ្ញប្បទាន ដើម្បីពង្រឹង គ្រឹះស្ថាន បណ្តុះបណ្តាល បច្ចេកទេស ដែលជាដៃគូ ក្នុងរៀបចំ កម្មវិធី បណ្តុះ បណ្តាល ជំនាញឌីជីថល រយៈពេលខ្លី។ទី៣/រៀបចំ ផែនទីចង្អុលផ្លូវ ជំនាញឌីជីថល (Digital Skill Roadmap)សម្រាប់តម្រង់ទិស  ការបណ្តុះបណ្តាលជំនាញឌីជីថល កម្រិតឧត្តមសិក្សា ដើម្បីឆ្លើយតបនឹងនិន្នាការវិវត្តន៍របស់ បច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក ។ ទី ៤/រៀបចំ កសាង “មជ្ឈមណ្ឌលបច្ចេកវិទ្យា សហគមន៍(Community Tech Center)” នៅតាមវិទ្យាល័យសាធារណៈទូទាំង ប្រទេសដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាចាំបាច់ សម្រាប់ការបង្រៀន សិស្ស និងសហគមន៍នៅ តំបន់ដាច់ស្រយាល និងទី ៥/ រៀបចំ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល(Digital Tech Center) និង ការតភ្ជាប់អ៊ីនធឺណិត ល្បឿនលឿន ដល់ គ្រឹះស្ថានឧត្តម សិក្សា និង ការបង្កើត នូវ ប្រព័ន្ធ គ្រប់គ្រងសកលវិទ្យា(University Management System)។     លោករដ្ឋលេខាធិការបានបន្ថែមថា ជាគោលដៅនៃ ការដាក់ចេញ នូវ អន្តរាគមន៍គោលនយោបាយ ខាងលើ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ មានបំណង បង្កើន ចំនួនធនធានមនុស្ស ជំនាញឌីជីថលនៅ កម្ពុជា ឱ្យបាន ដល់ ១០ម៉ឺននាក់ នៅឆ្នាំ២០៣០, បង្កើន អត្រា អក្ខរកម្មឌីជីថលមូលដ្ឋាន ក្នុងចំណោម សិស្សបញ្ចប់ការសិក្សា ទុតិយភូមិ បាន ដល់ ១០០% និង អត្រាប្រជាពលរដ្ឋ មាន កម្រិតអក្ខរកម្មឌីជីថល មូលដ្ឋាន មាន ដល់ ៥០%នៅក្នុងឆ្នាំ២០៣០។  ទន្ទឹមនោះ ក្រៅពី កិច្ចខិតខំ ជំរុញកសាង មូលធនមនុស្សឌីជីថលខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បាន បំពេញបេសសកម្ម ស្នូលរបស់ខ្លួន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ឌីជីថល ដែលមានវឌន្ឍភាព គួរឲ្យកត់សម្គាល់ មានជាអាទិ៍ ការពង្រីកវិសាល ភាពគ្របដណ្តប់នៃ សេវា ទូរគមនាគមន៍ និងពង្រឹង សមត្ថភា ពនៃ បណ្តាញ ដែលមានស្រាប់ តាមរយៈការសាងសង់ ស្ថានីយ៍អង់តែន បន្ថែម និងការរាយបណ្តាញខ្សែកាបអុបទិកឆ្អឹងខ្នង និងតភ្ជាប់ នៅក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំ ជន និង តំបន់ទេសចរណ៍ជាដើម ក្នុងនោះយើងមានគោលដៅ តភ្ជាប់ បណ្តាញ ខ្សែកាបអុបទិក និងអ៊ីនធឺណិត ដល់ គ្រប់ឃុំ សង្កាត់ ត្រឹមឆ្នាំ២០២៧។នេះជាការលើកទ្បើងរបស់លោករដ្ឋលេខាធិការ។    

លោក ជុន វ៉ាត ក៏បានថ្លែងឲ្យដឹងដែរថា ក្រៅពីកិច្ចការសំខាន់ៗខាងលើក្រសួងក៏បានខិតខំ អនុវត្តគម្រោង ត បណ្តាញខ្សែកាប អុបទិចក្រោមបាតសមុទ្របន្ថែមទៀត ដើម្បីធានា បាន នូវ ការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ គ្រប់ គ្រាន់ប្រកបដោយ គុណភាពផងដែរ។ យ៉ាងណាក៏ដោយលោករដ្ឋលេខាធិការនៅបានឲ្យដឹងដែរថា ការលើកកម្ពស់ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ស្របតាម គោលដៅខាង លើ គឺទាមទារ ឱ្យមានការបង្កើត នូវ ក្របខណ្ឌសមត្ថភាពអ.ឌ.ប.ព ដែលមានការឯកភាពគ្នាមួយ និងកំណត់ ច្បាស់លាស់ អំពី សមត្ថភាព ឥរិយាបថ និងលក្ខណៈសម្បត្តិរបស់ “ពលរដ្ឋឌីជីថល” ដែលជា សសរ ស្តម្ភ សំខាន់ក្នុងការទ្រទ្រង់ដល់សេដ្ឋកិច្ច និងសង្គមឌីជីថល ។ ក្របខណ្ឌ អ.ឌ.ប.ព ជាឧបករណ៍ដ៏មាន សារៈ សំខាន់ សម្រាប់ ជំរុញ ការអនុវត្ត ការកសាងពលរដ្ឋឌីជីថល ប្រកប ដោយភាពជាក់លាក់ អាចវាស់វែងបាន និងស្របតាម បរិបទជាក់ស្តែងរបស់កម្ពុជា ដែលក្របខណ្ឌ នេះ នឹងត្រូវ ប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ ការ រៀបចំកម្មវិធីបណ្តុះបណ្តាល និង លើកកម្ពស់អក្ខរកម្ម ឌីជីថល សម្រាប់ សិស្សា នុសិស្ស ប្រជាពលរដ្ឋទូទៅ។ ការរៀបចំកម្មវិធី លើកកម្ពស់ ការយល់ដឹងលើបញ្ហា នានា ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល។ ការពិនិត្យនិងកែលំអឡើងវិញ នូវកម្មវិធីសិក្សាដែលមាន ស្រាប់ និង ការវាយតម្លៃកម្រិត សមត្ថភាព អក្ខរកម្ម ឌីជីថល របស់ ប្រជាពលរដ្ឋ កម្ពុជា ។  

ជាមួយនោះលោកក៏បាន អំពាវនាវ ដល់ អ្នកពាក់ព័ន្ធទាំងអស់ ប្រើប្រាស់នូវ ក្របខណ្ឌរួមនេះ សម្រាប់ការអនុវត្ត សកម្មភាព ឬកម្មវិធីទាំងឡាយក្នុងគោលដៅលើកកម្ពស់ អក្ខរកម្មឌីជីថល ប្រព័ន្ធ ផ្សព្វផ្សាយ និង ព័ត៌មាន នៅកម្ពុជា ដើម្បីធានា សង្កតិភាព ចំពោះ គ្នាទៅវិញទៅមក និងអាច វាស់វែងបាន ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន រៀបចំ នូវ ផែនការគាំទ្រ ជំរុញការប្រើប្រាស់ ក្របខណ្ឌរួម ព្រមទាំង ការលើកកម្ពស់ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ដែលរួមមាន ការផ្តល់នូវ ហិរញ្ញប្បទានខ្នាតតូច សម្រាប់ គម្រោងកែលម្អកម្មវិធីសិក្សា,កម្មវិធីបណ្តុះបណ្តាល គ្រូបង្គោល, កម្មវិធីបណ្តុះបណ្តាលអ.ឌ.ប.ព, កម្មវិធីលើកកម្ពស់ ការយល់ដឹង ទាំងឡាយណា ដែល អនុលោមតាម ក្របខណ្ឌ អ.ឌ.ប.ព នេះ។ បង្កើតនូវក្រុមយុវជនឌីជីថល ដោយផ្សារភ្ជាប់ជាមួយនិង ការបង្កើតមជ្ឈមណ្ឌល បច្ចេកវិទ្យាសហគមន៍។  ក្រុមយុវជនឌីជីថល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ ឥរិយាបថ នៃការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពជឿជាក់និងការទទួលខុសត្រូវ ការចែករំលែកចំណេះ ដឹងបន្តដល់មិត្តភក្តិ ក្រុមគ្រួសារនិងសហគមន៍។ បង្កើតធនធានគាំទ្រលើកកម្ពស់សមត្ថភាព អ.ឌ.ប.ព តាមប្រព័ន្ធអនឡាញ និងជំរុញសកម្មភាពស្វ័យសិក្សា។ បង្កើតនូវ ឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាព អ.ឌ.ប.ព នេះ៕  

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កាតាៈ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសក្តានុពលខាងវិស័យកសិកម្មជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់ វិនិយោគិនពីកាតាក្នុងការ កែច្នៃ ដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com