ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិភាពឱ្យគង់វង្សបាន
ថ្ងៃទី ៖ 23-10-2024, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសើដល់ការចូលរួមរបស់មន្រ្តីបរិស្ថានគ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួម យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង ១លាន៣សែន ដើម នាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមនេះគឺជាបង្ហាញពីផ្នត់គំនិតអ្នកបរិស្ថាន និងជាវិភាគទានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ដយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី២ គឺ«បៃតង» មានគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ។

លោកបានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួម របស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយ ដល់ការដាក់សម្ពាធ លើការប្រើប្រាស់ធនធានធម្មជាតិ។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា « នៅឆ្នាំក្រោយ យើងនឹងមានកូនត្នោត ១លានដើម និងកូនឈើចម្រុះកើនឡើង ពី ២ ទៅ៣ លានដើម»ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ដល់វិធានការ៤ចំណុច ដែលស្នើឱ្យមន្រ្តីបរិស្ថានគ្រប់ថ្នាក់ចូលរួម អនុវត្តច្បាប់ទាំងឡាយពាក់ព័ន្ធវិស័យបរិស្ថាន ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ បានដាក់ចេញ កាលពីពេលកន្លងមកនេះ និងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តគាំទ្រ ផ្តល់សេវាដល់សហគមន៍ ដែលត្រូវការ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់ធនធានធម្មជាតិ និងផ្តល់ភាពជាម្ចាស់ដល់សហគមន៍។

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិទាំង១៩៣ មកពីទូទាំងប្រទេស៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ថៃ បានជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត ដើម្បីជំរុញវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com