ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្តី៖ សន្ដិភាព គឺនិយាយមិនចេះប់នោះទេ សូម្បីតែគេងលក់ ក៏មានយល់សប្ដិក៏ឃើញដែរ
ថ្ងៃទី ៖ 19-10-2024, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្តីថ្លែងថា សន្ដិភាព គឺនិយាយមិនចេះប់នោះទេ សូម្បីតែគេងលក់ ក៏មានយល់សប្ដិក៏ឃើញដែរ ខណៈដែលតម្លៃនៃសុខសន្តិភាព គឺជាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្ស មនុស្សជាតិគ្រប់រូប។

ក្នុងឱកាសអញ្ជើញ ចូលរួម ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ដក្រើនរំលឹកអំពីតម្លៃនៃសុខសន្តិភាព ខណៈសន្តិភាពនេះហើយ គឺជាគន្លឹះនៃការអភិវឌ្ឍ និងជាសេចក្តីសុខរបស់មនុស្ស មនុស្សជាតិ គ្រប់រូប ហើយសម្តេចធិបតី នៅតែបន្តអំពាវនាវឲ្យរួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឲ្យខាងតែបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សង្រ្គាមអាចឆេះបាន យ៉ាងលឿន និងងាយស្រួល បំផុត ប៉ុន្តែការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាពគឺវាត្រូវការពេលវេលាយូរណាស់ ដូច្នេះបងប្អូន ទាំងអស់ ជាពិសេស យុវជន យុវនារី មិនថានៅកម្ពុជា ក៏ដូចជាពិភពលោកនោះទេ គប្បីត្រូវយល់ដឹង អំពីតម្លៃពិតនៃសន្តិភាព និង ត្រូវស្គាល់អំពីគ្រោះថ្នាក់នៃសង្រ្គាម ស្គាល់ពីការឈឺ ចាប់ នៃការបាត់បង់ មនុស្សជាទីស្រលាញ់ របស់ខ្លួន និង បណ្តុះឆន្ទៈចូលរួម ចំណែក នៅក្នុងការ ការពារសន្តិភាព ដែលមានស្រាប់ បញ្ចប់សង្រ្គាម ដែលកំពុងឆាប់ឆេះ ដើម្បីមនុស្សជាតិ។

សម្តេចធិបតីថា ពាក្យ«សន្តិភាព»នេះ ត្រូវតែទន្ទិញ ឬនិយាយហើយនិយាយទៀតមិនថា កាលៈទេសៈណានោះទេ ដោយសម្តេច បានអះអាងទៀតថា មានតែសន្តិភាពទេ ដែលបានជួយជំរុញនូវសុបិន្តអាក្រក់ ដែលកុំឲ្យវាមកក្បែរយើង ទោះបីយើងដេកលក់ក៏ដោយនោះ។

ក្នុងនោះប្រទេសមានសង្រ្គាម គឺ យុវជនទាំងអស់នឹងគ្មាន ឱកាស ធ្វើអ្វីផ្សេងទៀតក្រៅពីកាន់កាំភ្លើងនោះទេ ហើយមួយវិញទៀត សង្រ្គាមនេះមិនស្គាល់មនុស្ស និងមិន ស្គាល់អ្វីៗទាំងអស់ កុំថាឡើយអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមនោះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com