ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ
ថ្ងៃទី ៖ 22-10-2024, ដោយ​​ Dara007 , 23 Views
                     
ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺន កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៤ ម៉ឺននាក់។

លោក ហេង ថាវី ជំនួយការប្រធានគុណភាព និងសុវត្ថិភាព និងបរិស្ថាន នៃអាកាសយាន្តដ្ឋានកម្ពុជាលើកឡើងថា ក្រុមហ៊ុនបានត្រៀមរួចជាស្រេចដើម្បីចូលរួម នឹងនាំយកឱកាសការងារជាច្រើនកន្លែងដល់សិស្សនិស្សិត និងសាធារណៈជនដែលនឹងចូលរួមពិព័រណ៍រយៈពេល២ថ្ងៃខាងមុខនេះ។លោកបន្ថែមថាក្រុមហ៊ុនតែងតែចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនេះគឺដោយសារការចូលរួមពិព័រណ៍នេះ អាចឲ្យក្រុមហ៊ុនជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងប្រកបដោយគុណភាព។

លោក ស៊ន ចាន់តូ ប្រធានផ្នែកគ្រប់គ្រងផ្នែកគុណវុឌ្ឍិតួនាទីការងារ និងជ្រើសរើសបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានលើកឡើងថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំ២ថ្ងៃខាងមុខនេះ អម្រឹត មានឱកាសការងាររាប់រយកន្លែងក្នុងមុខតំណែងផ្សេងៗគ្នាជាច្រើនសម្រាប់ផ្តល់ជូនដល់យុវជន សិស្ស/និស្សិតផងដែរ។ ដូច្នេះ យុវជន សិស្ស/និស្សិត សាធារណៈជនដែលមានបំណងចង់បានឱកាសការងារជាមួយនឹងអម្រឹត អាចយក CV មកចូលរួម នឹងសម្ភាសការងារជាមួយក្រុមការងារយើងនៅទីតាំងដោយផ្ទាល់បាន។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com