ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក សាយ សំអាល់ ៖ ខេត្តកែបត្រូវកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់វិស័យទេសចរណ៍
ថ្ងៃទី ៖ 21-10-2024, ដោយ​​ Dara007 , 39 Views
                     
កែប: លោក សាយ សំអាល់ ថ្លែងថា ខេត្តកែបត្រូវកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើដល់វិស័យទេសចរណ៍ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងការផ្គត់ផ្គង់ទឹក ភ្លើង ផ្លូវ ដោយឡែកធនធានមនុស្ស និងបច្ចេកវិទ្យា ត្រូវផ្ដើមចេញពីសេវាពេញលេញផ្នែកទូរគមនាគមន៍។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប​មានប្រសាសន៍លើកឡើងដូចនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅបន្ដ របស់ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ​ លោក សាយ សំអាល់ មានប្រសាសន៍ថា ខេត្តកែប​ ជាខេត្តដែលមានសក្តានុពល លើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្តត្រូវផ្តោតសំខាន់ ទៅលើការកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ តួយ៉ាងកន្លងមកខេត្តកែបសម្រេចបានជាបណ្តើរៗ នូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ឆ្នេរ២,៧០០ម៉ែត្រ ផែទេសចរណ៍កោះទន្សាយទាំងលេីគោ​ក និងលេីកោះ​ ផ្លូវប្របមាត់សមុទ្រ ភ្ជាប់ពីរមណីយដ្ឋានក្រុងកែប ឆ្ពោះទៅកាន់ឆ្នេរអង្កោលប្រវែងប្រមាណជាង ១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលនានាជាច្រើនទៀត និងមានគម្រោង ផ្លូវជិះកង់ពីខេត្តកែប ទៅខេត្តកោះកុង ការកែលម្អតាមបណ្តាកោះ ឆ្នេរ ឧទ្យានជាតិនៅចំកណ្ដាលក្រុង ដែលសុទ្ធសឹងតែជាសក្កានុពលក្នុងវិស័យទេសចរណ៍ ។ ​

ក្នុងនោះដែរ​ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ អង្គភាពជំនាញ បន្តអនុវត្តតួនាទីភារកិច្ចអោយបានល្អប្រសើរ​ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេស ជម្រុញអោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​​ អគ្គីសនី និងប្រព័ន្ធធារាសាស្រ្ត អោយបានគ្រប់គ្រាន់ទៅដល់ជនបទ។ ​

នាឱកាសនោះដែរ លោក សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ មានប្រសាសន៍​ថា​ តាមរយ:រាជរដ្ឋាភិបាល ដែលបានដាក់អោយអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ដិភាព ខេត្តកែប​ ជាបន្តបន្ទាប់ បានប្រឹងប្រែងអនុវត្តន៍ ក្នុងរយ:ពេល៩ខែដើម ឆ្នាំ២០២៤នេះ ខេត្តសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ជាមួយគ្នានោះ ខេត្តបានជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន រួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្សសកម្មភាពលួចឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ជាដើម ព្រោះបទល្មើសទាំងនោះ​ សុទ្ធសឹងតែជាបទល្មើសដែលបង្ករអសន្ដិសុខនៅក្នុងមូលដ្ឋាន។ ​

លោកបន្ថែមថា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ខេត្តនៅតែបន្តអនុវត្តបណ្តាសកម្មភាពជាអាទិភាពនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននៅចក្ខុវិស័យប្រទេសកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកៀគរដៃគូអភិវឌ្ឍន៍នានាមកអភិវឌ្ឍន៍ខេត្ត ដើម្បីបង្កើនមុខរបរ​ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com