ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន វិស័យពាណិជ្ជកម្ម និងនីតិវីធីសម្រួលទំនិញឆ្លងកាត់ព្រំដែន
ថ្ងៃទី ៖ 18-10-2024, ដោយ​​ Dara007 , 39 Views
                     
ឡាវៈ រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន វិស័យពាណិជ្ជកម្ម និងនីតិវីធីសម្រួលទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំងបីឱ្យបានកាន់តែល្អឡើងថែមទៀត។

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព ជាមួយលោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោក ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃ១៨ ខែតុលាឆ្នាំ២០២៤។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយសំផន ភុមវិហាន ដែលបានចំណាយពេលវេលាដ៏មមាញឹក អំឡុងពេលរៀបចំមហាសន្និបាតអន្ដរសភាអាស៊ានលើកទី៤៥ មករៀបចំជំនួបត្រីភាគីក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំសភានៃប្រទេសទាំងបី ក្នុងគោលដៅពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី។  

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងជាមិត្តភាពជាប្រពៃណី ជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមាន ដល់ប្រជាជាតិ និងប្រជាជនទាំងបី និងក្នុងតំបន់។ ថ្នាក់ដឹកនាំនៃរដ្ឋសភា នៃប្រទេសទាំងបីបានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។ កិច្ចសហប្រតិបត្តិការប្រទេសទំាងបីមិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ឡាវនិងវៀតណាមប៉ុណ្ណោះទេ តែជាការសំខាន់នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការលើកកម្ពស់ពហុនិយម នៅក្នុងបរិបទសកលលោកកំពុងប្រឈមនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស សណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ សង្រ្គាមបានផ្ទុះឡើងជាបន្តបន្ទាប់នោះ។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក៏បានជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងបីលើបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន វិស័យពាណិជ្ជកម្ម និងនីតិវីធីសម្រួលទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំងបីឱ្យបានកាន់តែល្អឡើងថែមទៀត។

ដោយឡែកក្នុងវិស័យ ទេសចរណ៍ ក៏បានប្តេជ្ញាថានឹងជំរុញអនុវត្ដបន្ថែមទៀតនូវ “ប្រទេសបី គោលដៅមួយ” ដើម្បីជួយសម្រួលដល់អ្នកទេសចរអាចធ្វើទេសចរណ៍ជាកញ្ចប់ រវាងទាំងបីប្រទេសបានកាន់តែងាយស្រួល។ សម្តេចប្រធានរដ្ឋសភា បានជូនពរ សូមឱ្យមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវរៀបចំនាពេលនេះ ទទួលបានជោគជ័យផ្លែផ្កាត្រចះត្រចង់ នាំមកនូវផលប្រយោជន៍ជូនជាតិនិងប្រជាជនប្រទេសទាំងបី ក៏ដូចជាអាស៊ាននិងពិភពលោកទំាងមូល។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងបី សង្ឃឹមថានឹងមានជំនួបអាហារពេលព្រឹកត្រីភាគីបន្តពេលក្រោយទៀត ។ជំនួបអាហារពេលព្រឹកក្រៅផ្លូវការ និងមិត្តភាពនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសស្និទ្ធស្នាល ភាតរភាព ការគោរពនិងការយល់គ្នាទៅវិញទៅមក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com