ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ត្រៀមឱ្យដូរក្បាលម៉ាស៊ីនពន្ធនាគារ"ម១ ក្រោយបែកធ្លាយអ្នកទោសរាំច្រៀងក្នុងគុក
ថ្ងៃទី ៖ 15-10-2024, ដោយ​​ Dara007 , 109 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យពិនិត្យមើលការបែកធ្លាយវីដេអូជនល្មើសនៅជាប់ពន្ធនាគារនៅ"ម១"រាំច្រៀង ប្រើសប្រាស់គ្រឿងញៀន និងមានស្រីស្នេហ៍ចូលដេកដល់ក្នុងពន្ធនាគារ បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។

ការបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ដើម្បីបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ដល់កងទ័ព និងជាកិត្តិយសដ៏ធំធេងបំផុតរបស់កងពលតូចលេខ៧០ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូលនៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីម្សិលម្ងៃ ឃើញមានការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុកករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ហើយសម្ដេចបានជជែកជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃរួចហើយ ដើម្បីពិនិត្យ និងឆែកមើលឱ្យបានច្បាស់លាស់ និងស្រាវជ្រាវថារឿងនឹងវាមានមែនពិតប្រាកដនោះទេ ខណៈបច្ចុប្បន្ននេះ បណ្ដាញសង្គមហ្វេកប៊ុកមិនដឹងកាលពី១០ឆ្នាំមុន ឬឥឡូវនេះនោះទេ។ ប៉ុន្ដែធ្វើយ៉ាងណា ដើម្បីធ្វើកំណែទម្រង់ និងពង្រឹងពន្ធធានាគារ ។

សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើកំណែទម្រង់ និងពង្រឹងពន្ធធានាការនៅ"ម១"នេះ គឺពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីននដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារនៅក្នុងស្ថាប័ន។

សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង ច្រៀង យ៉ាងសប្បាយ របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនពិសេសជាងនេះបានប្រើប្រាស់ថ្នាំញៀនពេញទំហឹង ថែមទាំងអនុញ្ញាតិ ផ្តល់ឱកាសឲ្យសង្សាឬស្រីស្នេហ៍របស់ជនល្មើសបានជួបគ្នានៅខាងក្នុងបន្ទប់ពន្ធនាគារ អគារឃុំខ្លួន(ទ)ទៀតផង ដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com