ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាល ស្រុក ល្វាឯម បានលុយមកពីណាច្រើនម្លេះ យក៣០ម៉ឺនដុល្លារសូកប៉ាន់ ឧកញ៉ា លី សាម៉េត ហៅគ្រូមា ដើម្បីបានតំណែងចៅហ្វាយក្រុងអរីយក្សត្រ
ថ្ងៃទី ៖ 08-10-2024, ដោយ​​ Dara007 , 108 Views
                     
ភ្នំពេញ : ក្រោយសម្ដេចតេជោ ហ៊ុន សែន ទម្លាយផ្ទៃក្នុងរឿងឧកញ៉ា លី សាម៉េត ហៅគ្រូមា បោកលុយអភិបាល ស្រុក ល្វាឯម ដោយប្រើឈ្មោះសម្ដេចតេជោ ពេលនេះអ្នកលេងបណ្ដាញសង្គម លោក ផែង វណ្ណៈ ក៍បានទម្លាយបន្តទៀតថា លោក កន សុខកាយ អភិបាល ស្រុក ល្វាឯមចាញ់បោកឧកញ៉ា លី សាម៉េត ហៅ គ្រូមា អស់លុយចំនួន៣០មុឺនដុល្លារថ្លៃរត់ការយកតំណែងជា «អភិបាលក្រុងអរិយក្សត្រ» ។

បើតាម លោក ផែង វណ្ណៈ ថ្វីត្បិត តែ លោក ចាញ់ បោកគ្រូ មា ក៏ពិតមែន តាមការយល់ ឃើញ របស់ ខ្ញុំ មន្ត្រី ដែលយកលុយដេីរសូក យក តួនាទី ឬ មុខ តំណែង គឺគ្មាន ឆន្ទ:បម្រើជាតិ និង ប្រជាពលរដ្ឋ ទេ ។ យោងតាម អនុក្រឹត្យ លេខ ៨០ អនក្រ ចុះថ្ងៃទី ១ មេសា ២០២៤ ប្រាក់ខែ អភិបាល ស្រុក ត្រឹម តែ ១លាន ១២៥០០រៀល ប៉ុណ្ណោះ ។

គាត់ បានលុយ មកពី ណា ច្រើន ម្ល៉េះ មក សូក តាលី សាម៉េត ? យោងតាមសំណេរសម្ដេចតេជោ ហ៊ុន សែន បានទម្លាយអាថ៌កំបាំង ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លី សាម៉េត ដោយទុកសងដល់អ្នកចាញ់បោក លី សាម៉េត បន្ទាប់ពីយកឈ្មោះសម្ដេចតេជោ បោកប្រាស់លុយ ថា យកមកជូនសម្ដេច និងរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ដោយរឿងច្រើនពេកថ្ងៃនេះ សម្ដេច សម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។

សម្ដេចតេជោ បន្ដថា ការសម្រេចចិត្តបង្ហោះសារនេះ ដោយលី សាម៉េត តែងប្រើឈ្មោះសម្ដេចដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនសម្ដេចទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះសម្ដេចក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះសម្ដេចបែរមុខទៅខាងណាផង។ ឆ្នាំ២០២២លី សាម៉េត បោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យសុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃសម្ដេចតេជោបានប្រាប់ទៅលី សាម៉េតឲ្យសងលុយទៅមួង ឃីម ចំនួន២៣មុឺនដុល្លា រក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះសម្ដេចទទួលវីដេអូពីលោក កន សុខកាយអភិបាលស្រុកល្វាឯមថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាច ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រសម្ដេចតេជោ ធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធ សម្ដេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួន ទទួលបានការតែងតាំងហើយទទួលបានការជួយពីសម្ដេចថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ ករណីលី សាម៉េតអាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះសម្ដេចទៅប្រើ។

ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងសម្ដេចតេជោ សូមស្នើ៖ ១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។ ២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ ៣.លោក គី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ ៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមជួបប្រជុំទ្វេភាគីជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលពីមជ្ឈឹមបូព៌ា រួមមានប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម និងអឺរ៉ុប រួមមានប្រទេសតួកគី ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com