ខេត្តបាត់ដំបង ទទួលបានភ្ញៀវមកលងកម្សាន្តតាមតំបន់រមណីយដ្ឋាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាង ៨ម៉ឺននាក់
ថ្ងៃទី ៖ 04-10-2024, ដោយ Dara007 , 98 Views
បាត់ដំបងៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្នុងខេត្តជាង ៨៥,៩៥៩នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ៨៥,៧៥៨នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២០១នាក់។
សូមជម្រាបថា ខេត្តបាត់ដំបងគឺជាទឹកដីចំណាស់ មានអគារ ផ្ទះបុរាណ ដែលបន្សល់ទុកពីសម័យអាណានិគមបារាំង មានប្រវត្តិសាស្ត្រ និងទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សិល្បៈ ដ៏ស្រស់ប្រិមប្រិយ ថែមទាំងមានមុខម្ហូបអាហាររបស់អ្នកខេត្តបាត់ដំបងយច្រើនសម្បូរបែប។ ខេត្តបាត់ដំបង ក៏មានរមណីយដ្ឋាន និងគោលដៅទេសចរណ៍សរុប១១៥កន្លែង។ក្នុងនេះរមណីយដ្ឋានទេសចរណ៍ចំនួន ២២កន្លែង, សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន ៤កន្លែង, តំបន់គោលដៅទេសចរណ៍ ចំនួន ៥៤កន្លែង, សារមន្ទីរចំនួន ២កន្លែង, ទេសចរណ៍បែបសាសនាចំនួន ២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន ៤កន្លែង ៕
|