ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
មេប៉ូលិសខេត្តបន្ទាយមានជ័យ ប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ
ថ្ងៃទី ៖ 12-08-2024, ដោយ​​ admin , 193 Views
                     
បន្ទាយមានជ័យ : ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាព សន្តិសុខជាតិ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនជាតិ និងប្រជាជន គ្រប់កាល:ទេស: ទោះក្នុងតម្លៃណាក៏ដោយ ។

នៅក្នុងសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា ក្នុងនាមស្នងការ និងតាងនាមគណៈស្នងការ រួមទាំងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះនឹងជួយ ផ្តល់ អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍រួមទាំង វិស័យ ផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែន ឲ្យកាន់តែមានភាពប្រសើរឡើង។

ក្នុងរយៈពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសបានអំពាវនាវ និងបំផុស ញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនា បំបែក បំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាក់អំពីជំហរដាច់ខាត គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាល ស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

ប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុង តម្លៃ ណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

ប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ ធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ នឹងបង្ក្រាបនិង កម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com