ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋរស់នៅក្នុងភូមិជ្រាវ ស្នើសុំអភិបាលខេត្តសៀមរាប ប្រាក់ សោភ័ណ ឱ្យជួយមើលផ្លូវ
ថ្ងៃទី ៖ 19-07-2024, ដោយ​​ admin , 113 Views
                     
សៀមរាប : ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រាវ សង្កាត់ជ្រាវ តាមបណ្តោយផ្លូវទំនប់៧៨ កំពុងរអ៊ូរទាំរឿងផ្លូវរអិលនៅពេលមេឃភ្លៀងម្ដង ហើយពលរដ្ឋស្នើសុំអភិបាលខេត្តសៀមរាប ប្រាក់ សោភ័ណ ឱ្យជួយមើលផ្លូវផង ។

យោងតាមគណនី ហ្វេសប៊ុក ឈ្មោះ Chan Ritha នាល្ងាចទី១៩ កក្កដា ២០២៤ បាន ខមិន ចូលផេក រដ្ឋបាលខេត្តសៀមរាប មានទាំងរូបភាព និងខ្លឹមសារ ទាំងស្រុងដូចខាងក្រោម៖ គោរពឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អភិបាលខេត្តរង និងបងៗមន្រ្តីគ្រប់ជាន់ថ្នាក់ ប្រធាន/អនុប្រធានពាក់ព័ន្ធទាំងអស់ ខ្ញុំពិតជាសប្បាចិត្តរីករាយពេលបាន លឺ សម្តេច មានអនុសាស្ត្រ ក្នុងការលេីកឡេីង អំពីភ្ញៀវទេសចរណ៍ និងគាំទ្រឱ្យខេត្តបង្កេីតការជិះទូកនៅតាមដងស្ទឹង។

ដោយឡែក គណនី ហ្វេសប៊ុក ឈ្មោះ Voeurn Saveth បានបង្ហោះកាលពីថ្ងៃទី១៨ ខែកក្កដា ២០២៤ ថា ៖ ស្ថានភាព ផ្លូវថ្នល់ ស្រុកខ្ញុំ ភូមិជ្រាវ សង្កាត់ជ្រាវ…។

ផុសទុកមេីល ឆ្នាំក្រោយ…. បេីសិនបានជាផ្លូវបេតុង មិនដឹងប្រជាពលរដ្ឋ គាត់សាទរយ៉ាងណាទេ ទាំងគេទាំងខ្ញុំ។ ពលរដ្ឋ សង្ឃេមថា អភិបាលស្រុក មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធទាំងអស់ ជាពិសេស លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឆ្លៀតមូរជើងខោ ចុះពិនិត្យ ថា តើ បងប្អូនប្រជាពលរដ្ឋ រៀបរាប់ពី ក្តីកង្វល់ និងទុក្ខលំបាក ខាងលើពិតដែរឬទេ?

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ៖ ផ្លូវ នេះ អាចរបស់ អភិវឌ្ឍន៍ជនបទ ឬ ធនធានទឹក ឬ មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់។  អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្ថែមថា កំពុងឆែកទៅខេត្តសិន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com