ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជានាំចេញផលិតផលកសិផល ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត៦០% នៅក្នុង១ឆមាសដំបូង
ថ្ងៃទី ៖ 10-07-2024, ដោយ​​ admin , 142 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងកសិកម្ម៖ គិតត្រឹម១ឆមាសដំបូង នៃឆ្នាំ២០២៤នេះ កម្ពុជានាំចេញផលិតផលកសិផល ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងប្រមាណ ៥៧.២៨% ហើយបើធៀបទៅនឹងឆ្នាំ២០២៣។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះថា មុខទំនិញកសិកម្មសំខាន់ៗដែលបាននាំចេញនោះមានដូចជា៖ ស្រូវ អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ចំណិតដំឡូងមីក្រៀម ផ្លែមៀនស្រស់ និងកសិផលជាង៧៧មុខផ្សេងទៀតផងដែរ។ ក្នុងនោះទិសដៅនៃការនាំចេញអង្ករកម្ពុជា ក្នុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារធំៗចំនួន៤ គឺ សមាជិកសហភាពអឺរ៉ុប (EU) ១២១,០៨៩ តោន, ប្រទេសចិន ៧៤,៣០៣តោន, សមាជិកអាស៊ាន ៦២,០៨១តោន និងទិសដៅផ្សេងទៀតចំនួន ៤៥,១១៩តោន។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា មានក្រុមហ៊ុនជាង៤៩ក្រុមហ៊ុន បាននិងកំពុងធ្វើការនាំចេញអង្ករកម្ពុជា ហើយក្រសួងនឹងរៀបចំគោលដៅផែនការបន្ថែមទៀត ដើម្បីធ្វើការនាំចេញផលិតផលកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើនឡើងបន្ថែមទៀត។

កញ្ញា បានសង្កត់ធ្ងន់ថា គោលអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាម្រាញ់និងនេសាទ គឺធ្វើយ៉ាងណាឱ្យប្រជាកសិករ «មានហូប មានបាន មានប្រើ មានរហូត» គឺសំដៅដល់ការធ្វើកសិកម្មបម្រើដល់សន្តិសុខស្បៀង ការប្រើប្រាស់ ការបរិភោគនៅក្នុងប្រទេស ដើម្បីឱ្យកសិផលមានគុណភាព មានតម្លៃសមរម្យ ហើយអាចឱ្យប្រជាកសិករទទួលបានចំណូលច្រើនជាងមុន ចំណេញច្រើនជាងមុន ខណៈពេលនេះក្រសួងកំពុងសិក្សាថាធ្វើយ៉ាងណាកុំឱ្យការចំណាយថ្លៃដើម កើនឡើងខ្ពស់។

បើទោះបីជាស្ថិតនៅក្នុងអនុវិស័យណាក៏ដោយ ក្រសួងកសិកម្មនឹងបន្តខិតខំប្រឹងប្រែងជួយប្រជាកសិករ តាមគោលនយោបាយដែលក្រសួងបានរៀបចំដូចជាគោលនយោបាយដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ និងគោលនយោបាយសហគមន៍កសិកម្មទំនើប ដែលនឹងជួយបណ្ដុះបណ្ដាលប្រជាកសិករទាក់ទងនឹងបច្ចេកទេសដាំដុះ ដោយផ្សាភ្ជាប់ទៅនឹងបរិស្ថាន រក្សាធនធានធម្មជាតិបានគង់វង្សយូរអង្វែងតទៅទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ម៉ាឡេស៊ីៈ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូន លោក KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការរវាងក្រស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com