ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា-សិង្ហបុរី ឯកភាពលើវិស័យចំនួន៤ នៃជោគវាសនាជាតិ
ថ្ងៃទី ៖ 19-06-2024, ដោយ​​ Dara007 , 171 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានឯកភាពគ្នាលើវិស័យចំនួន៤ ដើម្បីឆ្លើយតបមហិច្ចតានៃជោគវាសនាជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ច ផ្លូវការ រយៈពេល២ថ្ងៃ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅ ប្រទេសសិង្ហបុរី នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កម្ពុជា និងសិង្ហបុរី ឯកភាពគ្នាបន្តកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយ នៅលើវិស័យចំនួន៤ រួមមាន៖១៖ វិស័យពាណិជ្ជកម្មនិងសន្តិសុខស្បៀងអាហារ៖ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានគូសបញ្ជាក់ថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនធំជាងគេនៅកម្ពុជា ខណៈសេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពជំរុញស្ថាប័នសាធារណៈ និងឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យរួមគ្នាកំណត់វិស័យសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយចាប់ផ្តើមពីការផលិត និងការផ្គត់ផ្គង់ ស្បៀងអាហារ។ ២៖ វិស័យទំនាក់ទំនងប្រជាជននិងប្រជាជន៖ កម្ពុជាចង់បង្កើតជើងហោះហើរត្រង់ពីសិង្ហបុរី ទៅក្រុងព្រះសីហនុ និងបន្ថែមចំនួនជើងហោះហើរ ដែលមានស្រាប់ពីសិង្ហបុរី មកភ្នំពេញ និងពីសិង្ហបុរី មកខេត្តសៀមរាប។ ៣៖ វិស័យសន្តិសុខថាមពល៖ នាយករដ្ឋមន្ត្រីទាំងពីរ បានសាទរលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំក្រុមការងារលើកទី១ ដែលមានរដ្ឋមន្ត្រីថាមពលនៃប្រទេសកម្ពុជា សិង្ហបុរី និងឡាវ ជាសហប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន។ នាយករដ្ឋមន្ត្រីទាំងពីរ មានការតាំងចិត្តរួម ក្នុងការអនុវត្តគម្រោងនេះឱ្យបានជោគជ័យ ដើម្បីជំរុញការអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) និង ៤៖ វិស័យការពារនិងសន្តិសុខ៖ ភាគីទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ និងការជួញដូរគ្រឿងញៀន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com