ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក អ៊ុំ សំអាន នឹងបញ្ជូនតំណាង ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះ បង្គោលព្រំដែនលេខ៥២ និង៥៩
ថ្ងៃទី ៖ 21-10-2026, ដោយ​​ Dara007 , 15 Views
                     
ភ្នំពេញៈ លោក អ៊ុំ សំអាន នឹងបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា តាមការស្នើ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះ បង្គោលព្រំដែនលេខ៥២ និង៥៩ ក្នុងខេត្តបាត់ដំបង ដែលលោកចោទថា បាត់ទៅខាងភាគីថៃនោះ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អ៊ុំ សំអាន បានឱ្យដឹងថា លោកនឹងបញ្ជូនគណៈប្រតិភូ ដែល តំណាងអោយខ្ញុំទៅកាន់ប្រទេសកម្ពុជានាខែក្រោយនេះតាមការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត។ លោកនឹងធ្វើលិខិតជាផ្លូវការដើម្បីជាការឆ្លើយតបចំពោះការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ហើយខ្ញុំនឹងបញ្ជូនឈ្មោះគណៈប្រតិភូទៅលោក ហ៊ុន ម៉ាណែត នៅមុនចុងខែតុលា នេះ។ សូមបងប្អូនខ្មែរដែលស្នេហាជាតិចាំទទួលស្វាគមន៍គណៈប្រតិភូយើងផង»។

លោក អ៊ុំ សំអាន បានបន្ថែមថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា លោកសង្ឃឹមថា រូបលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌ សន្ទនា រវាងលោក សម រង្សុី និងសម្តេចតេជោ ហ៊ុន សែន ក្នុងស្មារតីផ្សះផ្សារជាតិ ឯកភាពជាតិ បង្រួបបង្រួមជាតិនិងការការពារទឹកដីពីការឈ្លានពានរបស់ថៃ។

លោក អ៊ុំ សំអាន ថែមទាំងលើកឡើងទៀតថា ជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមិនយករឿងគំនុំបុគ្គល ឬបញ្ហាផ្ទាល់ខ្លួនមកលាយឡំនឹងបញ្ហាប្រទេសជាតិនោះទេ ហើយក៏មិនចាត់ទុកខ្មែរគ្នាឯងជាសត្រូវនោះដែរ។ សត្រូវរបស់ខ្មែរពិតប្រាកដនាពេលនេះ គឺការឈ្លាន ពានពីសំណាក់ប្រទេសជិតខាង ដែលខ្មែរត្រូវរួបរួមគ្នាដើម្បីដោះស្រាយ និងទាមទារទឹកដីខ្មែរចំនួន៨៥ទីតាំងពីថៃមកវិញ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជម្រើសថ្មីជូនទៅលោក អ៊ុំ សំអាន លើការផ្ទៀងផ្ទាត់ដីនៅព្រំដែនខ្មែរ-ថៃ ចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ បន្ទាប់ពីលោក អ៊ុំ សំអាន ព្យាយាមលើកហេតុ ផលផ្សេងៗមិនព្រមចូលមកកម្ពុជា ដើម្បីបញ្ជាក់លើអ្វីដែលខ្លួនបានចោទរាជរដ្ឋាភិបាល នោះ។ ជម្រើសថ្មី ដែលសម្តេចមហាបវរធិបតី ផ្តល់ជូនលោក អ៊ុំ សំអាន គឺអាចចាត់តំណាងជំនួសបាន អាចជាអ្នកក្រៅប្រទេស ឬក្នុងប្រទេសក៏បាន។

តែការចាត់តំណាងនេះ សម្តេចមហាបវរធិបតី តម្រូវឱ្យលោក អ៊ុំ សំអាន បំពេញលក្ខខណ្ឌចំនួន៤រួមមាន៖
១៖ ត្រូវប្រគល់សិទ្ធិពេញលេញឱ្យជនជាតំណាង និងក្រុមការងារ ក្នុងការ ជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល
២៖ ត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ដែលលោក អ៊ុំ សំអាន និងក្រុម ការងារមាន ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលលេខ ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែកនិងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់។
៣៖ ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាងឬក្រុមតំណាង ដែលលើកមកជជែក ផ្ទៀងផ្ទាត់គ្នា និង
៤៖ ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាងឬក្រុមតំណាង របស់លោកបានចូលរួម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com