ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងការងារ ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យបានខ្លាំងក្លា
ថ្ងៃទី ៖ 21-10-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ ក្រសួងការងារ ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យបានខ្លាំងក្លា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

ក្នងឱកាសទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ និងតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៥រូប ដែលត្រៀមទៅសិក្សានៅប្រទេសចិន តួកគី រ៉ូម៉ានី និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សា ស្រាវជ្រាវ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ជំនួយ ព្រមទាំងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍកម្ពុជា។

លោកស្រីក៏បានណែនាំឱ្យនិស្សិតទាំងអស់កំណត់គោលដៅសិក្សា និងអាជីពឱ្យបានច្បាស់លាស់ សម្របខ្លួនទៅតាមវប្បធម៌នៃប្រទេសគោលដៅ ថែរក្សាសុខភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ។ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ និស្សិតត្រូវប្រើប្រាស់ចំណេះដឹង និងហេតុផល គោរពច្បាប់ និងគោលការណ៍ការទូត ព្រមទាំងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ទន្ទឹមនឹងការខិតខំសិក្សា និស្សិតគួរកសាងបណ្ដាញទំនាក់ទំនងល្អជាធ្លុងមួយជាមួយសាស្ត្រាចារ្យ មិត្តរួមថ្នាក់ អ្នកជំនាញ និងសហគមន៍ខ្មែរនៅក្រៅប្រទេស ព្រមទាំងរក្សាសាមគ្គីភាព និងចូលរួមសកម្មភាពសង្គម។

លោកស្រីបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាស្រ័យតែលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើសមត្ថភាពប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុមផងដែរ។ ដូច្នេះ និស្សិតត្រូវចេះរក្សាតុល្យភាពរវាងការសិក្សា ការសម្រាក និងការថែទាំសុខភាព។

ជាមួយគ្នានេះ លោកស្រីបានពន្យល់បង្ហាញឱ្យប្អូនៗនិស្សិតប្រើប្រាស់ឯកសារគោលនយោបាយ និងទិន្នន័យទីផ្សារការងារដែលមានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការសិក្សា និងឈ្វេងយល់ពីតម្រូវការធនធានមនុស្សនៅកម្ពុជា។

ជាមួយនឹងពាក្យជូនពរ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងសម្រេចបានជោគជ័យក្នុងការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម ហើយយកចំណេះដឹង និងសមត្ថភាពទាំងនេះទៅប្រើប្រាស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com