ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពិភពលោកដោយស្នាមញញឹម!
ថ្ងៃទី ៖ 07-11-2026, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ភ្ញៀវកិត្តិយស និងភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលជាឱកាសនៃការជួបជុំ ការផ្លាស់ប្តូរវប្បធម៌ និងការពង្រឹងចំណងមិត្តភាព ។

កម្ពុជាបង្ហាញពីស្មារតីបដិសណ្ឋារកិច្ចដែលផ្សារភ្ជាប់ការស្វាគមន៍ដោយស្នាមញញឹម ជាមួយការផ្តល់អាទិភាពដល់សុវត្ថិភាព និងការយកចិត្តទុកដាក់ចំពោះភ្ញៀវគ្រប់រូប។ គំនិតនេះឆ្លុះបញ្ចាំងពីភាពរួសរាយរាក់ទាក់ និងការគោរពគ្នាទៅវិញទៅមក ដើម្បីឱ្យដំណើរទស្សនកិច្ចនៅកម្ពុជាក្លាយជាបទពិសោធដ៏រីករាយ និងមានអនុស្សាវរីយ៍ល្អៗ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងផ្តោតលើភាពចម្រុះវប្បធម៌ ទេសចរណ៍ ម្ហូបអាហារ ការអប់រំ ការតាំងពិព័រណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភូមិនេះនឹងក្លាយជាព្រឹត្តិការណ៍អបអរសាទរដ៏សំខាន់ដែលបើកទូលាយសម្រាប់សាធារណជន។ - កាលបរិច្ឆេទ៖ ថ្ងៃទី១៣–១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ - ទីតាំង៖ សួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ - ពេលវេលា៖ ចាប់ពីម៉ោង ១០:០០ នាទីព្រឹក - ការចូលរួម៖ បើកចំហរសម្រាប់សាធារណជន ចូលរួមដោយសេរី -មូលបទ៖ «ស្នាមញញឹមខ្មែរ, ស្នាមញញឹមហ្វ្រង់កូហ្វូនី»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com