ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំឱ្យចុះផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងផែនទីបង្ហាញព្រំប្រទល់តំបន់៣ ទៅកាន់អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋឱ្យបានយល់កាន់តែច្បាស់
ថ្ងៃទី ៖ 07-11-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំឱ្យចុះផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងផែនទីបង្ហាញព្រំប្រទល់តំបន់៣ ទៅកាន់អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋឱ្យបានយល់កាន់តែច្បាស់ ដើម្បីកំណត់ទំហំផ្ទៃបឹងទន្លេសាប និងផ្ទៃតំបន់៣ ជុំវិញបឹងទន្លេសាប។

ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពនៃការកំណត់ទំហំផ្ទៃបឹងទន្លេសាប និងផ្ទៃតំបន់៣ ជុំវិញបឹងទន្លេសាបនៃខេត្តទាំង៦ នៅសាលប្រជុំនៃក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហការជាមួយអាជ្ញាធរដែនដី ដើម្បីចុះត្រួតពិនិត្យតាមដានជាប្រចាំនៅតាមតំបន់ជុំវិញបឹងទន្លេសាប និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងផែនទីបង្ហាញព្រំប្រទល់តំបន់៣ ទៅកាន់អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋឱ្យបានយល់កាន់តែច្បាស់ ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធផែនទីកំណត់ផ្ទៃបឹងទន្លេសាប និងផ្ទៃតំបន់៣ ដើម្បីដាក់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងឱកាសនោះ លោកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងសមិទ្ធផលដែលអាជ្ញាធរទន្លេសាបសម្រេចបាន។

សូមជម្រាបថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់ខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ហើយត្រូវបានបែងចែកជាបីតំបន់គឺតំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ ហើយតំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក និង តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែលអាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ ម៉ែត្រ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តទាំងស្រុងហើយ កាលពីចុងខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំសោភ័ណភាពឡើងវិញ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងត្រៀមទទួលគណៈ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com