ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី៖សន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំង នៅបណ្ណសារដ្ឋានជាតិកម្ពុជាគឺជាអាវក្រោះការពារអធិបតេយ្យ និងខ្សែព្រំដែនស្របច្បាប់របស់កម្ពុជា
ថ្ងៃទី ៖ 04-11-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញ' សម្ដេចធិបតីថ្លែងថា កម្ពុជាកំពុងមានបញ្ហាជម្លោះជាមួយប្រទេសជិតខាង គឺឯកសារ នៅបណ្ណសារដ្ឋានជាតិកម្ពុជា រួមមានសន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំង គឺជាអាវក្រោះការពារអធិបតេយ្យ និងខ្សែព្រំដែនស្របច្បាប់របស់កម្ពុជា ដែលមានប្រភពច្បាស់លាស់ ហើយក្លាយជាប្រភពភស្តុតាងដើម្បីគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ។ ការថ្លែងរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតំាងបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

សម្ដេចធិបតី មានប្រសាសន៍ថា ការរៀបចំពិព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណាសារដ្ឋានជាតិ គឺជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរលង់របស់កម្ពុជា និងបារាំង។ តាមស្មារតីស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ ដែលមិនអាចមើលរំលងនូវតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសបារាំងទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាជម្លោះជាមួយប្រទេសជិតខាង គឺឯកសារបណ្ណសារប្រវត្តិសាស្ត្រពីសន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការការពារទឹកដី អធិបតេយ្យ និងខ្សែព្រំដែនស្របច្បាប់របស់កម្ពុជា។»

សម្ដេចធិបតីបន្ដថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដីដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការ ដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យកន្លែងនេះក្លាយជាប្រភពភស្តុតាងដើម្បីគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានរំលឹកថា កម្ពុជាមានប្រពៃណីកត់ត្រា និងថែរក្សាទុកឯកសារតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។ តាមរយៈភស្តុតាងនៅសម័យមុនអង្គរ និងអង្គរ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរសម័យបុរាណមានប្រពៃណីកត់ត្រាទុកលើសម្ភារច្រើនប្រភេទ ដូចជាស្លឹករឹត ក្រាំង ផ្នត់ ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈ ជាដើម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com