|
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំបិទបញ្ចប់ការបូកសរុបលទ្ធផលការងារប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
ថ្ងៃទី ៖ 22-10-2026, ដោយ Dara007 , 196 Views
បន្ទាយមានជ័យៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ អញ្ជើញចូលរួមកិច្ចប្រជុំបិទបញ្ចប់ការបូកសរុបលទ្ធផលការងារប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕
|