ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្តាញមួយអាចមានមេខ្លោងនៅប្រទេសមួយ និងជ្រើសរើសកម្លាំងពលកម្មពីប្រទេសមួយទៀត
ថ្ងៃទី ៖ 24-09-2026, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា បណ្តាញមួយអាចមានមេខ្លោងនៅប្រទេសមួយ ជ្រើសរើសកម្លាំងពលកម្មពីប្រទេសមួយទៀត ប្រើប្រាស់ហិរញ្ញវត្ថុ វេទិកាឌីជីថលទៅទីតាំងផ្សេង ហើយផ្ទេរផលប្រយោជន៍ខុសច្បាប់ឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុជាច្រើន។

ក្រោយបិទបញ្ចប់សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោសតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៤ ខែកញ្ញានេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បណ្តាញមួយអាចមានមេខ្លោងនៅប្រទេសមួយ, ជ្រើសរើសកម្លាំងពលកម្មពីប្រទេសមួយទៀត, ប្រើប្រាស់ហិរញ្ញវត្ថុ/វេទិកាឌីជីថលទៅទីតាំងផ្សេង, ហើយផ្ទេរផលប្រយោជន៍ខុសច្បាប់ឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុជាច្រើន។

បច្ចេកវិទ្យា បានធ្វើឱ្យប្រតិបត្តិការទាំងនេះកាន់តែរហ័ស, កាន់តែលឿន, អាចពង្រីកវិសាលភាពបានកាន់តែធំ, និងកាន់តែពិបាកនៅក្នុងការតាមដាន។ ភាពរីកចម្រើននៃប្រកាសបញ្ញាសិប្បនិម្មិត (AI), ការក្លែងសំឡេង, ប្រព័ន្ធផ្ញើសារដោយស្វ័យប្រវត្តិ, និងបច្ចេកវិទ្យាឌីជីថលផ្សេងៗទៀត ធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។

លោកគូសបញ្ជាក់ថា បច្ចុប្បន្ន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវឌ្ឍពីសកម្មភាពបោកបញ្ឆោតជាលក្ខណៈបុគ្គល ទៅជាប្រតិបត្តិការឧក្រិដ្ឋកម្មដែលមានការរៀបចំកាន់តែស្មុគស្មាញ។

លោក គូសបញ្ជាក់ថា គោលបំណងរបស់កម្ពុជាមិនមែនគ្រាន់តែបិទទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនូវបណ្តាញឆបោកទាំងនេះ។ ហេតុដូច្នេះហើយ គ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។

លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា បានបង្ហាញយ៉ាងច្បាស់ថា លក្ខណៈនៃការឆបោកកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស នោះគឺ៖១. ការឆបោកបានវិវឌ្ឍទៅជាប្រតិបត្តិការឧក្រិដ្ឋកម្មដែលមានភាពស្មុគស្មាញ និងរៀបចំជាប្រព័ន្ធ, ២. បណ្តាញឧក្រិដ្ឋកម្មធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនកាន់តែច្រើន និងកេងចំណេញពីភាពចន្លោះប្រហោងនៅក្នុងច្បាប់ និងវេទិកាឌីជីថល។ ដូច្នេះ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែឯងនោះទេ វាជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារឱ្យទាំងអស់គ្នាទទួលខុសត្រូវ និងចាត់វិធានការរួម។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោសតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឡើងនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានគណៈប្រតិភូមកពីជុំវិញពិភពលោកចំនួន២៧ប្រទេស មានដូចជា៖ សហរដ្ឋអាមេរិក ចិន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង បណ្តាប្រទេសមកពីអាហ្វ្រិក អឺរ៉ុប និងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងអង្គការអន្តរជាតិធំៗចំនួន៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ(INTERPOL), ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ(FBI) នៃសហរដ្ឋអាមេរិក, មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មច្បាប់មេគង្គ-ឡានឆាង ជាដើម។ ក្នុងនោះ អង្គសន្និទ បានបង្ហាញ ការប្តេជ្ញាចិត្តទៅលើចំនួន១១ចំណុចនោះ គ្របដណ្តប់ទៅលើការសម្របសម្រួល, កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់, ការកាត់ផ្តាច់ប្រភពចំណូលពីបទល្មើស, ការការពារជនរងគ្រោះ, និងវិធានការរុះរើមជ្ឈមណ្ឌលឆបោក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណ ប្រមាណ ១ ៦៨៨.៧២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤២០.៥១ លានដុល្លារអាមេរិកនៅឆមាសទី១ ឆ្នាំ២០២៦ នេះ ក្រោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com