ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជាង៤០០ លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៦
ថ្ងៃទី ៖ 24-09-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណ ប្រមាណ ១ ៦៨៨.៧២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤២០.៥១ លានដុល្លារអាមេរិកនៅឆមាសទី១ ឆ្នាំ២០២៦ នេះ ក្រោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី «ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធគយ» ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាជាតិគយ លោក ចាន់ សុភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) គូសបញ្ជាក់ថា តួលេខនេះបានកើនឡើង៦៧.១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះនាំចេញរបស់កម្ពុជាឱ្យកើនឡើងដល់ ២០.៨១ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦ ពោលគឺកើនឡើង ២១.៣% ធៀបនឹងឆ្នាំមុន»។

ច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១១ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ឥណ្ឌា, អាស៊ាន-ជប៉ុន, អាស៊ាន-អូស្ត្រាលី/នូវែលសេឡង់, អាស៊ាន-ហុងកុង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (RCEP), កម្ពុជា-ចិន, កម្ពុជា-កូរ៉េខាងត្បូង, និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយកម្ពុជាក៏បាននិងកំពុងចូលរួម ចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីបន្ថែមទៀត និងដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ សំដៅពង្រីក ការ ធ្វើ ពាណិជ្ជកម្ម និងវិនិយោគ សម្រាប់ ជា ឧត្តម ប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជា។

ការកើនឡើងនៃការនាំចេញរបស់កម្ពុជា បញ្ជាក់ឱ្យឃើញថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែមានភាពទូលំទូលាយ ដោយសារការយល់ដឹងពីផលចំណេញនៃការនាំចូល និងនាំចេញក្រោមរបបអនុគ្រោះជាច្រើន។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណ ប្រមាណ ១ ៦៨៨.៧២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤២០.៥១ លានដុល្លារអាមេរិកនៅឆមាសទី១ ឆ្នាំ២០២៦ នេះ ក្រោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com