ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB នឹងសហការគ្នាដាំកូនឈើ នៅលើផ្ទៃដីទំហំ ៥ហិកតាបន្ថែមទៀតក្នុងឧទ្យានអង្គរ
ថ្ងៃទី ៖ 02-08-2026, ដោយ​​ Dara007 , 7 Views
                     
សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB នឹងសហការគ្នាដាំកូនឈើ នៅលើផ្ទៃដីទំហំ ៥ហិកតាបន្ថែមទៀត ក្នុងឧទ្យានអង្គរ «ឧទ្យានអង្គរ - សុីអាយអិមប៊ី» ស្ថិតនៅប៉ែកខាងជើងប្រាសាទនាគព័ន្ធ ឱ្យបានយ៉ាងហោចណាស់ ៥ពាន់ដើមទៀត។ការសហការគ្នានេះធ្វើឡើងក្នុងពិធីប្រគល់កិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការក្នុងការដាំដើមឈើរួមគ្នា ដំណាក់កាលទី២ នៅក្នុងឧទ្យានអង្គរ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB ។

លោក ហុង ជៀប នាយកប្រតិបត្តិធនាគារCIMB បានថ្លែងនៅក្នុងពិធីនោះថា គម្រោង «ឧទ្យានអង្គរ - សុីអាយអិមប៊ី» ដំណាក់កាលទី១បានចាប់ផ្តើមតាំងពីឆ្នាំ២០២៤ មកម៉្លេះហើយដំណាក់កាលទី២ ដែលមានរយៈពេល២ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរា និងធនាគារ CIMB នឹងសហការគ្នាដាំកូនឈើ នៅលើផ្ទៃដីទំហំ ៥ហិកតាបន្ថែមទៀត ក្នុងឧទ្យានអង្គរ ឱ្យបានយ៉ាងហោចណាស់ ៥ពាន់ដើមទៀត។

កិច្ចសហការដាំកូនឈើរវាងអាជ្ញាធរជាតិអប្សរាជាមួយធនាគារ CIMB នេះ មិនត្រឹមតែជាដៃគូប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការរួមចំណែកក្នុងការលើកស្ទួយបរិស្ថាន ការរួមគ្នាជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជួយលើកកម្ពស់ទេសភាពវប្បធម៌របស់អង្គរផងដែរ។ ធនាគារ CIMB បានបង្ហាញមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ដែលបានរួមដំណើរជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការងារជួយលើកកម្ពស់បរិស្ថាន និងការជួយដល់ការអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

លោក Shaharuddin Onn ឯកអគ្គរាជទូត ប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ក៏បានថ្លែងអបអរសាទរចំពោះធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ដែលបានបន្តកិច្ចសហការរួមគ្នា លើគម្រោងដាំកូនឈើ ក្នុងឧទ្យានអង្គរ ដំណាក់កាលទី២។

លោក បានចាត់ទុកកិច្ចសហការនេះ គឺជាគម្រោងដ៏ប្រសើរជួយដល់ការងារអភិរក្ស និងថែរក្សាអង្គរ។ ជាមួយគ្នានេះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ និងប្រទេសម៉ាឡេស៊ី ដែលបានគាំទ្រលើការងារដាំកូនឈើនៅតំបន់អង្គរ តាមរយៈសកម្មភាពដែល លោកឯកអគ្គរាជទូតបានអញ្ជើញមកចូលរួមដាំកូនឈើដោយផ្ទាល់ចំនួន៣ឆ្នាំជាប់ៗគ្នាមកនេះ។

លោក យិត ចាន់ដារដ្ឋ ក៏បានលើកឡើងថា ការចូលរួមដាំកូនឈើនៅតំបន់អង្គរ មានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយដល់សហគមន៍មូលដ្ឋាន និងទេសចរជាតិ-អន្តរជាតិ ក្នុងការរស់នៅ និងដើរកម្សាន្ត បង្កើតបានជាសួនព្រៃធម្មជាតិដ៏ទាក់ទាញ កាត់បន្ថយផ្សែងពុលនៅក្នុងបរិយាកាស ហើយពិសេសជាងនេះ ព្រៃឈើ ក៏ជួយរក្សាប្រភពទឹកក្រោមដី និងជារបាំងធម្មជាតិ ដើម្បីការពារគ្រឹះ និងថ្មប្រាសាទបុរាណ មិនឱ្យស្រុតបាក់ និងខូចខាតផងដែរ។ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន និងដៃគូនានា រួមបញ្ចូលទាំងធនាគារ CIMB ដាំ និងចែកកូនឈើ បានប្រមាណ ៣លានដើម នៅតំបន់អង្គរ បេតិកភណ្ឌពិភពលោក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង បានបោះទុន២៥០លានដុល្លារ បង្កើតរោងចក្រផលិតអាហារ និងភេសជ្ជៈ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធានាសន្តិសុខស្បៀង ជួយបង្កើតឱកាសការងារ បណ្តុះបណ្តាលធនធានមនុស្ស និងគាំទ្រដល់សហគ្រាសក្នុងស្រុក, ផ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com