ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងការងារ ពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីព​ចំនួន ២៥៥នាក់ ក្នុងខេត្តកំពង់ឆ្នាំង
ថ្ងៃទី ៖ 01-08-2026, ដោយ​​ Dara007 , 10 Views
                     
កំពង់ឆ្នាំងៈ ក្រសួងការងារ បន្ដពង្រឹងចំណេះដឹងច្បាប់ការងារដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និងសហជីព​ចំនួន ២៥៥នាក់ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បទប្បញ្ញត្តិច្បាប់ស្តីពីការងារ ជូនដល់រដ្ឋបាល សហជីព និងប្រតិភូបុគ្គលិកមកពីបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ឆ្នាំង លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់តួអង្គពាក់ព័ន្ធឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ចំណេះដឹងនេះនឹងជួយឱ្យការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាល ប្រតិភូបុគ្គលិក និងសហជីព កាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវអនុលោមភាពតាមច្បាប់ និងលើកកម្ពស់ផលិតភាពការងារនៅក្នុងសហគ្រាសនីមួយៗ។

ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ បានផ្ដោតលើប្រធានបទធំៗចំនួន ៣ រួមមាន លក្ខខណ្ឌទូទៅនៃការងារ ការអនុវត្តកិច្ចសន្យាការងារ និងយន្តការដោះស្រាយវិវាទការងារ ដែលសុទ្ធសឹងតែជាចំណេះដឹងគន្លឹះសម្រាប់សម្របសម្រួលទំនាក់ទំនងរវាងកម្មករនិយោជិត និងនិយោជក ក្នុងគោលដៅបង្ការ និងកាត់បន្ថយវិវាទការងារដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម។

មានប្រសាសន៍ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍចំណេះដឹងផ្នែកច្បាប់ការងារដល់ភាគីពាក់ព័ន្ធ គឺជាការវិនិយោគលើមូលធនមនុស្សដ៏សំខាន់ ដើម្បីទ្រទ្រង់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ជំរុញឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង និងត្រូវមានកិច្ចសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង បានបោះទុន២៥០លានដុល្លារ បង្កើតរោងចក្រផលិតអាហារ និងភេសជ្ជៈ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធានាសន្តិសុខស្បៀង ជួយបង្កើតឱកាសការងារ បណ្តុះបណ្តាលធនធានមនុស្ស និងគាំទ្រដល់សហគ្រាសក្នុងស្រុក, ផ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com