ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ចុះវិភាគ ពិចារណាក្នុងដំណើរការកែទម្រង់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់
ថ្ងៃទី ៖ 31-07-2026, ដោយ​​ Dara007 , 34 Views
                     
ភ្នំពេញៈ លោក ស សុខា បានចុះវិភាគ ពិចារណាក្នុងដំណើរការកែទម្រង់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងផ្ដល់សេវា និងការការពារសន្ដិសុខជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំបានធ្វើដំណើរបត់ឆ្ពោះទៅកាន់សង្កាត់ចាក់អង្រែលើ ដើម្បីជួបសួរសុខទុក្ខ និងពិនិត្យជីវភាពការងារជាក់ស្ដែងរបស់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ។

ជាផ្ទះល្វែងផ្ទាល់ដី ជាប់ផ្លូវជាតិលេខ២ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ចង្អៀត និងចាស់បន្តិចមែន ប៉ុន្តែលោកឃើញមន្រ្តីបំពេញតួនាទីបម្រើពលរដ្ឋយ៉ាងសកម្ម ដោយខ្លះកំពុងទទួលពាក្យបណ្ដឹងករណីបាត់អត្តសញ្ញាណបណ្ណ និងខ្លះបំពេញបែបបទសៀវភៅស្នាក់នៅជូនពលរដ្ឋ។

ផ្អែកលើការពិនិត្យជាក់ស្ដែង និងការសន្ទនាជាមួយលោកនាយប៉ុស្តិ៍ លោកទទួលព័ត៌មានមួយចំនួនពីទីនោះ ជាអាទិ៍ តម្រូវការអាទិភាពសម្រាប់មន្រ្តីចេញល្បាត និងបង្ក្រាបបទល្មើស ការបែងចែកពេលវេលារវាងការងារស្នូលនៅប៉ុស្តិ៍ និងការងារពាក់ព័ន្ធនៅខាងក្រៅអង្គភាពជាដើម។

បន្ថែមពីនេះ ក៏ទទួលបានមេរៀន និងបទពិសោធល្អៗ សំណើ សំណូមពរ បញ្ហាប្រឈមរបស់មន្រ្តីប៉ុស្តិ៍ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការវិភាគ ពិចារណាក្នុងដំណើរការកែទម្រង់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ជាបន្តបន្ទាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ការប្ដេជ្ញានេះ ក្នុងឱកាសដែលសម្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com