ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ៖ ទោះបីជាជួបបញ្ហាព្រំដែន តែកម្ពុជាមិនបែកបាក់ផ្ទៃក្នុងដែរ
ថ្ងៃទី ៖ 29-07-2026, ដោយ​​ Dara007 , 9 Views
                     
កណ្ដាលៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាជួបបញ្ហាព្រំដែនកម្ពុជា-ថៃក៏ដោយ កម្ពុជាមិនបែកបាក់ផ្ទៃក្នុងដែរ ប៉ុន្តែ ប្រទេសកម្ពុជានឹងកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្រោយមានបញ្ហាព្រំដែនកម្ពុជា-ថៃកើតឡើងមានបុគ្គលជ្រុលនិយមមួយចំនួនបានរិះគន់ជាន់ពន្លិចកម្ពុជាថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហាព្រំដែននេះពុំបានធ្វើឱ្យកម្ពុជាបែកបាក់អ្វីឡើយ ។ យើងរួមគ្នា ជាពិសេសទោះបីជា យើងមានបញ្ហាព្រំដែនយើងរួមគ្នា ។ មានអ្នកខ្លះគេដាក់ទិសដៅគិតថា សង្គ្រាមព្រំដែននេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជារលំ ជាពិសេសគេថា ត្រកូលហ៊ុននឹងរបូតអំណាចដោយសាររឿងព្រំដែន គេនឹងវ៉ៃ អត់ទេ កុំថាគណបក្សប្រជាជនឬប្រទេសកម្ពុជាបែកបាក់អត់មានទេ ។

រឿងជាតិនិយមនេះធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា” ។ សម្តេចធិបតី មានប្រសាសន៍បន្តថា ប៉ុន្តែផ្ទុយទៅវិញបញ្ហាដែលកើតមានឡើង ធ្វើឱ្យមានកំលាំងចិត្តដែលត្រូវធ្វើការវះកាត់ចំណុចមិនល្អចេញហើយដាក់ចេញនូវវិធានការមុតស្រួច ដើម្បីអនុវត្តជាក់ស្តែង ឱ្យជាតិរឹងមាំទោះបីជាជួបបញ្ហាប្រឈមខ្លះក៏ដោយ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា វិធានការមុតស្រួលក្នុងគោលបំណងឱ្យយុវជនជំនាន់ក្រោយកាន់តែរឹងមាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គឺជាគ្រឹះយ៉ាងរឹងមាំដែលធ្វើឱ្យកម្ពុជាបន្តឈរជើងយ៉ាងរឹងមាំ ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាព្រំដែន ឬសម្ពាធពីខាងក្រៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។ យុទ្ធសាស្ត្រគន្លឹះដែលបង្ហាញពីភាពរឹងមាំរបស់កម្ពុជារួមមាន៖ការពារបូរណភាពទឹកដីតាមផ្លូវច្បាប់ និងការទូត , ការពង្រឹងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងនយោបាយការបរទេសពហុភាគី ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល ៦ខែ ដើម្បីថែទាំ ជួសជុល និងពង្រឹងកំពែងថ្មបាយក្រៀម នៅផ្នែកខាងត្បូង ឆៀងខាងលិច នៃខ្លោងទ្វារទន្លេអុំ របស់ក្រុងអង្គរធំ ឱ្យរួចផុតពីការបាក់បែកហើយរឹងមាំឡើងវិញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com