|
សម្តេចធិបតី៖គ្មានកំណែទម្រង់កាត់ក្រសួង បម្រួបក្រសួងនោះទេ
ថ្ងៃទី ៖ 29-07-2026, ដោយ Dara007 , 13 Views
កណ្ដាលៈ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា គ្មានករណីកំណែទម្រង់កាត់ក្រសួង បម្រួបក្រសួងនោះទេ បន្ទាប់ពីមានមតិយោបល់ និងលើកឡើងយ៉ាងផុលផុសនៅតាមបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសនអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលន វត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ ប័ណ្ណ នៅឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ដោយពិធីនេះធ្វើឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល សិ្ថតនៅ ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ។
សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រកាសច្រានចោលព័ត៌មានលើបណ្តាញសង្គមរឿងបង្រួមក្រសួង ស្ថាប័នរបស់រដ្ឋ។ រាជរដ្ឋាភិបាលគ្មានគោល បែងចែក ដើម្បីធ្វើកំណែទម្រង់កាត់ក្រសួង ឬបម្រួបតាមក្រសួងណាមួយនោះទេ ដោយរក្សាគោលនយោបាយដើមដដែល មិនមានការច្របាច់បញ្ចូលគ្នានៃក្រសួង ស្ថាប័នរបស់រដ្ឋនោះទេ។ ជាក់ស្ដែង ការធ្វើកំណែទម្រង់នេះ គឺធ្វើតាមអគ្គនាយដ្ឋាននីមួយៗ ដើម្បីកាត់បន្ថយអគ្គនាយដ្ឋានដែលមានការងារជាន់គ្នា និងស្របតាមស្ថានការជាក់ស្ដែង ដើម្បីឆ្លើយតបតាមបច្ចេកវិទ្យាAI។
សម្តេចធិបតីបន្ថែមទៀតថា អភិក្រមកំណែទម្រង់អភិបាលកិច្ច «ពង្រឹង អត់ពង្រីក»នោះ ទេ។
ទន្ទឹមនឹងនេះ សម្តេចធិបតីក៏អំពាវនាវដល់មន្រ្ដីរក្សាភាពនឹងនរ និងខិតខំបំពេញការងារឱ្យបានល្អ ពីព្រោះគ្មានកំណែទម្រង់កាត់ក្រសួង និងបម្រួបក្រសួងនោះទេ៕
|