ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
RPL៖ ការវាយតម្លៃប្រកប​ដោយ​យុត្តិធម៌ សុក្រឹត​ភាព និងស្របតាមស្ដង់​ដាការងារ
ថ្ងៃទី ៖ 21-07-2026, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ រាជ​រដ្ឋាភិបាល ដែល​មា​នក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈជាសេ​នា​ធិកា បានកំណត់​យន្ត​ការ​ជាក់​លាក់​នៅក្នុង​កម្មវិធី​ធ្វើ​តេស្ត​ទទួល​ស្គាល់​ជំនាញ​ពីមុន​(RPL) ដើម្បី​ឱ្យកា​រវាយ​តម្លៃ​ប្រកប​ដោយ​យុត្តិធម៌ សុក្រឹត​ភាព និងស្របតាម​​ស្ដង់ដាការងារបច្ចុប្បន្ន តាមរយៈ​ការប្រមូល​ភស្តុតាង​ពីការ​សាក​ល្បង​សមត្ថភាព, ការឆ្លើ​យ​សំនួរផ្ទាល់​មាត់ និង​ការ​វាយ​តម្លៃ​លើ​កា​រអនុវ​ត្តជាក់ស្ដែងដោយជោគជ័យ។

ោក ស៊ុន មេសា អ្នក​នាំពា​ក្យ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដា​លវិ​ជ្ជា​ជីវៈ​បា​នថ្លែង​ថា គុណ​ភាពនៃ​ការវាយ​តម្លៃរ​ប​ស់ RPL គឺ​អាច​ជឿ​ជាក់​បាន ដោយ​ធា​នាទៅ​លើ​គុណ​ភាព សុក្រឹត​ភាព និង​ស្របតាម​ស្ដង់​ដាការងារសព្វថ្ងៃនេះ ព្រោះ​អ្នក​វាយ​តម្លៃ និង​ផ្ដល់​ពិន្ទុ គឺត្រូវឆ្លង​កាត់​ការបណ្តុះ​បណ្តាល​លើវិធី​សា​ស្រ្ត​វាយ​តម្លៃ​ផ្អែក​លើ​សមត្ថ​ភាព និង​​ចុះបញ្ជីទ​ទួលស្គាល់ពីស្ថាបនជំនាញ ដើម្បី​បញ្ជាក់​ថា ​ជា​អ្នក​វា​យតម្លៃផ្អែក​លើសមត្ថ​ភាព មាន​​លក្ខ​ណ​សម្ប​ត្តិ​គ្រប់​គ្រាន់​នៅ​ក្នុងមុ​ខ​ជំនាញ​នីមួយ​ៗ។

លោកបន្ត​ថា អ្នក​វាយ​តម្លៃ​សមត្ថ​ភាព​បេក្ខ​ជន​ទាំងអ​ស់ គឺ​ត្រូវ​បានជ្រើស​រើស​យ៉ាង​ម៉ត់ច​ត់ពីវិស័យឯកជន ដែល​បានចុះ​បញ្ជី​ជា​មួយ​ក្រសួ​ងត្រឹ​មត្រូវ មាន​វិជ្ជា​ជីវៈ គុណ​ភាព និង​ស្ដង់​ដា​ការ​ងា​រខ្ពស់។ ពួកគាត់ឆ្លង​កាត់ការប​ណ្ដុះប​ណ្ដា​លយ៉ាងច្បាស់លាស់ ហើយ​ត្រូវ​តែប្រកា​ន់ខ្ជាប់នូវ​ក្រម​ប្រតិបត្តិ ដែល​បានចែ​ង​ក្នុងល​ក្ខណៈ​វិនិច្ឆ័យក្នុ​ងការចុះប​ញ្ជីទទួល​ស្គាល់​អ្នកវា​យត​ម្លៃ​ផ្អែ​ក​លើស​មត្ថភាព»។

ដើម្បីធានា​បាននូវ​គុណភា​ពរបស់​បេក្ខ​ជន​ លោក ហាង ប៊ុន​ហេង អ្នកវាយ​តម្លៃមក​ពីវិស័យឯ​កជនបា​នសង្ក​ត់ធ្ងន់​ទៅ​លើ​ស​មត្ថ​ភា​ពបេក្ខ​ជន ត្រូវ​តែ​មាន​គ្រប់​គ្រាន់ ដើម្បី​អាច​ទទួល​បាន​វិញ្ញា​បន​បត្រ​បញ្ជាក់​ជំនាញ ព្រោះ​អ្នក​វាយ​តម្លៃនឹងពិនិត្យ​យ៉ាងហ្មត់​ចត់​បំផុត​ទៅលើ​ការ​ងារ​របស់​បេក្ខ​ជន រាប់​ចាប់​​ពីដំណាក់​កា​ល​ដំបូងរហូត​ដល់​ពេល​បញ្ចប់​ការ​ងារ។ ក្នុងន័យ​នេះ បេក្ខជនធ្វើ​តេស្ដជា​ប់ ឬធ្លាក់​អាស្រ័យ​លើស​មត្ថ​ភាព​ពិត​ប្រាកដ គ្មា​ន​ការយោ​គយល់ គ្មានកា​រសូ​កប៉ា​ន់ និង​គ្មាន​បក្ខពួ​កនោះទេ។ លោក ប៊ុនហេងថា៖«ការដា​ក់ពិន្ទុរ​បស់​យើង​ គឺផ្អែ​កលើកត្តា​ ៥ចំណុច គឺពួក​គាត់​ត្រូវ​តែយ​ល់ដឹ​ង​ពី​ការ​ប្រើ​ប្រាស់​សម្ភារៈសុ​វត្ថិភាព, ការយល់​ដឹងពី​សម្ភា​រៈ​ដែលត្រូវ​ប្រើប្រាស់​ពាក់​ព័ន្ធនឹង​ការ​ងារ ឬមុខ​ជំនាញ​ឱ្យបាន​ច្បាស់​, ចំណេះ​ដឹង​ក្នុងអំឡុង​ពេល​ធ្វើតេស្ត ឬ​ធ្វើ​ការ​ងារ, ពិនិត្យ​មើលល​ទ្ធផ​ល​កា​រ​ងាររបស់​ខ្លួន និង​ចំណុច​ចុង​ក្រោ​យ គឺកា​រស​ម្អាត​សម្ភារៈ និងទី​តាំងរប​ស់ពួ​កគា​ត់ធ្វើ​ការ​ងារ​»។

បើតាម​លោក ស៊ុន មេ​សា លើក​ឡើង​ថា អ្នក​វាយ​តម្លៃ​ទាំង​អស់ ត្រូវទទួល​បានការ​បណ្តុះប​ណ្តា​លលើ​វិធី​សា​ស្រ្ត​វា​យត​ម្លៃផ្អែក​លើស​មត្ថ​ភាព និង​បាន​​វាយត​​ម្លៃ​សម​ត្ថភា​ព​រួ​ច​ហើយ ត្រូវតែចូល​រួមអនុវត្ត​ដំណើរកា​រវាយត​ម្លៃផ្អែ​ក​លើ​សមត្ថ​ភា​ពផ្ទាល់​បាន​ចំនួនពី​រដង​សិន មុននឹងត្រូ​វបានចុះ​បញ្ជី​ទទួល​ស្គាល់​ជាអ្នក​វាយតម្លៃ​ផ្អែក​លើស​មត្ថភា​ពអា​ជីព ​(Professional Assessor)។

បន្ថែមលើ​នេះ លោកបាន​ស្នើ​សុំ​ឱ្យវិស័យ​ឯក​ជនចូ​លរួម​គាំ​ទ្រ និងជួយ​ចាត់បញ្ជូ​នវិស្វក​រសំ​ណ​ង់ស៊ីវិលរបស់ខ្លួន មក​ចូលរួមវគ្គ​បណ្តុះប​ណ្តាល​ស្តី​ពី​វិធី​សា​ស្ដ្រ​វាយ​តម្លៃទ​ទួល​ស្គាល់ជំ​នាញ​ពីមុន ដើម្បី​ក្លាយ​ជាអ្នក​វាយត​ម្លៃជំ​នា​ញ និង​ផ្តល់ឱកា​ស​ជូន​វិស្វ​ករ​សំណង់​ស៊ីវិលរ​បស់​ខ្លួន មកចូ​លរួម​ជា​អ្នក​វាយ​ត​ម្លៃទទួលស្គា​ល់ជំនា​ញពីមុន។

យោងតាម​អនុសាសន៍​ណែ​នាំ​រប​ស់សម្តេចម​ហាបវរធិ​បតី ក៏ដូចជា​​លើ​កទឹកចិត្តដ​ល់អតីត​ពលក​រខ្មែរម​កពី​ប្រទេ​ស​ថៃ​ឱ្យទទួលបា​ន​ការ​ទទួល​ស្គាល់​ជំនា​ញជាផ្លូវការ ក្រសួង​ការ​ងា​រ និងប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​រៀប​ចំការ​វាយ​តម្លៃ​ទទួល​ស្គាល់​ជំនាញ​ពីមុន ដោយ​ឥត​គិ​តថ្លៃ​លើ ៨មុខ​ជំនា​ញ​ក្នុង​វិស័​យសំណង់ ចាប់​ពីខែ​មេ​សា ឆ្នាំ​២០២៦​មក​៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជ​រដ្ឋាភិបាល ដែល​មា​នក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈជាសេ​នា​ធិកា បានកំណត់​យន្ត​ការ​ជាក់​លាក់​នៅក្នុង​កម្មវិធី​ធ្វើ​តេស្ត​ទទួល​ស្គាល់​ជំនាញ​ពីមុន​(RPL) ដើម្បី​ឱ្យកា​រវាយ​តម្លៃ​ប្រកប​ដោយ​យុត្តិធម៌ សុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com