ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៨ខែ កម្ពុជានាំចេញអង្ករជិត ៨០ម៉ឺនតោន រកចំណូលជាង ៤៦៤លានដុល្លារ
ថ្ងៃទី ៖ 04-09-2026, ដោយ​​ Dara007 , 2 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៧៩២ ២១២តោន ទទួលបានចំណូលសរុបជាង ៤៦៤,១៧លានដុល្លារអាម៉េរិក។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែនេះ ក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅចំនួន ៦៦ជុំវិញពិភពលោក ក្នុងបរិមាណសរុប ៧៩២ ២១២តោន។

បណ្តាប្រទេសនៅតំបន់អឺរ៉ុប នៅតែជាទីផ្សារធំជាងគេសម្រាប់អង្ករកម្ពុជា ដោយបាននាំចូលអង្ករចំនួន ២៣២ ៣១៩តោន គិតជាទឹកប្រាក់ចំនួន ១៧៥,៥៧លានដុល្លារ។ ចំណែកប្រទេសចិន និងហុងកុង ជាទីផ្សារធំលំដាប់ទី២ ដោយបាននាំចូលអង្ករពីកម្ពុជាចំនួន ១៧៧ ៧៨៣តោន គិតជាទឹកប្រាក់ចំនួន ១០៥,៣៤លានដុល្លារ។

បន្ទាប់មក ទីផ្សារអាស៊ាន ឈរនៅលំដាប់ទី៣ ដោយបាននាំចូលអង្ករពីកម្ពុជាក្នុងបរិមាណ ៣១៥ ០៨៨តោន គិតជាទឹកប្រាក់ចំនួន ១២២,៩៣លានដុល្លារ។

ដោយឡែក ការនាំចេញទៅកាន់គោលដៅ ២៥ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ មានចំនួន ៦៧ ០២២តោន គិតជាទឹកប្រាក់ចំនួន ៦០,៣៣លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា ចំពោះប្រភេទអង្ករដែលបាននាំចេញ រួមមាន អង្ករក្រអូប ៥៧,៩៦ភាគរយ អង្ករសគ្រាប់វែង ២៤,៤០ភាគរយ អង្ករចំហុយ ១,៩១ភាគរយ អង្ករសរីរាង្គ ១,២៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៤,២៦ភាគរយ និងអង្ករផ្សេងៗ ០,១៩ភាគរយ។ ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣ ៣៥៦ ៩៦៩តោន គិតជាទឹកប្រាក់ប៉ាន់ប្រមាណ ៧៥៣,៤១លានដុល្លារអាម៉េរិក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងកៅអីនៅតាមប្រាសាទបុរាណសំខាន់ៗ និងទីតាំងចាំបាច់នានាមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកយកកម្លាំង បំ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com