ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី ៖ អ្នកវិភាគត្រូវមានទឡ្ហីករណ៍ និងកុំមានភាពអំនួតពេក
ថ្ងៃទី ៖ 21-07-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់អ្នកវិភាគមួយចំនួន ដែលតាំងខ្លួនជាអ្នកមានចំណេះដឹងខ្ពស់ និងអាចវិភាគបានគ្រប់បញ្ហា ឱ្យមានការប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ និងកុំមានភាពអំនួតហួសហេតុ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អ្នកវិភាគមួយចំនួនបានរិះគន់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងទ័ព ពាក់ព័ន្ធនឹងវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

សម្តេចធិបតីបានលើកឡើងថា អ្នកដែលបញ្ចេញមតិ ឬធ្វើការវិភាគ គួរតែមានចំណេះដឹង និងជំនាញពាក់ព័ន្ធជាក់លាក់ មិនគួរអះអាងលើសពីការពិត ឬមើលងាយអ្នកដទៃឡើយ។

សម្តេចធិបតីមានប្រសាសន៍ថា វិភាគតែកុំមើលងាយគេ អ្នកឯងបញ្ចេញមតិចុះ។ ការវិភាគត្រូវមានមូលដ្ឋាន និងការទទួលខុសត្រូវ។

សម្តេចធិបតីបានបញ្ជាក់បន្ថែមថា អ្នកវិភាគដែលមានតួនាទីផ្តល់យោបល់ដល់សាធារណជន គួរតែផ្អែកលើទឡ្ហីករណ៍ ចំណេះដឹង និងព័ត៌មានច្បាស់លាស់ ដើម្បីបង្កើនភាពជឿជាក់ និងការយល់ដឹងត្រឹមត្រូវដល់ប្រជាពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជ​រដ្ឋាភិបាល ដែល​មា​នក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈជាសេ​នា​ធិកា បានកំណត់​យន្ត​ការ​ជាក់​លាក់​នៅក្នុង​កម្មវិធី​ធ្វើ​តេស្ត​ទទួល​ស្គាល់​ជំនាញ​ពីមុន​(RPL) ដើម្បី​ឱ្យកា​រវាយ​តម្លៃ​ប្រកប​ដោយ​យុត្តិធម៌ សុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com