ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកសង្កេតការណ៍អាស៊ានហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
ថ្ងៃទី ៖ 25-06-2026, ដោយ​​ Dara007 , 7 Views
                     
ឧត្តរមានជ័យៈ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។

គួរបញ្ជាក់ផងដែរថា ទីតាំងទាំងនេះសុទ្ធសឹងតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងរបស់ប្រជាជនស្លូតត្រង់កម្ពុជា ដែលត្រូវបានខូចខាតខ្ទេចខ្ទាំយ៉ាងដំណំ មិនអាចរស់នៅ និងប្រើប្រាស់បាន ដោយសារការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ដោយមិនរើសគោលដៅរបស់កងកម្លាំងយោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដ៏ទៃទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ម៉ាមីស៊ីហ្វូត ជាហាងលក់គ្រឿងសមុទ្រថ្មីមួយបានបង្ហាញខ្លួននៅក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើសេវាកម្មម្ហូបអាហារជាពិសេសគ្រឿងសមុទ្រស្រស់ៗជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចជាពីបណ្ដាខេត្តនានា ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com