ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បងប្អូន​កម្មក​រគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង ៨៥នាក់ ជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញ
ថ្ងៃទី ៖ 28-05-2026, ដោយ​​ Dara007 , 12 Views
                     
ភ្នំពេញៈ គិតត្រឹមម៉ោ​ង ៩ព្រឹក ​ថ្ងៃទី២៨​ ខែឧស​ភា ឆ្នាំ​២០២​៦​នេះ បងប្អូន​កម្មក​រ ៨៥​នាក់ បាន​សះស្បើយ និង​វិល​ត្រឡប់​ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និង​ស្រាលនៅសល់ ​២៥នាក់ដែលកំពុងសម្រាកព្យាបាលហើយ​មានសភាពល្អ​ប្រ​សើរ​ឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំ​ពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន​ មេសា បានថ្លែងថា សម្រាប់​ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំង បងប្អូនកម្មករ​ដែលបាន​ត្រឡប់ទៅ​គេហដ្ឋាន​វិញ​ចំនួន ៥៧នាក់ ខណៈ​ដែល​អ្នក​របួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ៧នាក់ ដោយបន្ត​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យ។​

ដោយឡែក​ករណី​ខេត្ត​ស្វាយរៀង បង​​ប្អូន​កម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ២៨​នាក់ ខណៈ​ដែលអ្នករងរបួសធ្ងន់ ១នាក់ដែលត្រូវ​បាន​គ្រួសា​រ​បញ្ជូន​ទៅ​ព្យាបាលនៅ​វៀត​ណាម ហើយ​អ្នករង​របួស​ស្រាល ៨នាក់​ ដោយប​ន្ត​សម្រាក​ព្យាបាល​នៅម​ន្ទីរ​ពេទ្យ។

លោកថា៖ “ក្រសួងមានការសប្បាយចិត្តដោយការធូស្រាល និងសះស្បើយរបស់បងប្អូនកម្មករដែលធ្វើឱ្យបងប្អូនកម្មករអាចត្រឡប់ទៅគេហដ្ឋានជាបន្តបន្ទាប់ ខណៈដែលបងប្អូនកម្មករទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក្រសួង ក៏ដូចជា ប.ស.ស.”។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែល​បានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តា​ល​ឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នា​ក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។ សូមបញ្ជាក់ថា តាំងពីមានគ្រោះថ្នាក់ចរារចណ៍ភ្លាម ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹក​នាំ​ក្រ​សួង និងមន្ត្រីជំនាញក្រោមឱវាទក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះចាត់ចែងសម្របសម្រួលពិធីបុណ្យសព និងផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតភ្លាមៗប្រកបដោយការយកចិត្តទុកដាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោកជំទាវបណ្ឌិត ថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា ដើម្បីរួមគ្នាជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com