ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំពី លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងតំណាងអយ្យការផងដែរ ។
ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាបកម្លាំងសមត្ថកិច្ច ត្រួតពិនិត្យជាក់ស្តែង ទីតាំងខាងលេីនេះឃាត់ខ្លួន ជនបរទេសសរុបចំនួន ០៦នាក់ (ស្រីម្នាក់) សម្ភារៈមានដកហូតរួមមាន៖ ទូរស័ព្ទដៃបម្រើការងារចំនួន ៤គ្រឿង, កំព្យូទ័រ all in one ១គ្រឿង,monitor ៩គ្រឿង និងធុង CPU 4 កម្លាំងជំនាញបានបញ្ជាក់ថា ជនសង្ស័យខាងលើប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោក online Scames ក្រោមរូបភាពបង្កើត Website លក់ឥវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ មានគោលដៅទៅតៃវ៉ាន់ នឹង ប្រទេសចិន ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនីតិវិធីច្បាប់ ៕