|
លោក កឹម សុខា មានសេរីភាពវិញហើយ
ថ្ងៃទី ៖ 26-05-2026, ដោយ Dara007 , 36 Views
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ លោក កឹម សុខា មានសេរីភាពវិញហើយ ក្រោយសមត្ថកិច្ចនគរបាល បានយកលិខិត ទៅប្រគល់ជូន លោក កឹម សុខា នៅគេហដ្ឋានផ្ទាល់ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថា រូបលោក ចាប់ផ្តើម មានសេរីភាពវិញហើយ។
ទន្ទឹមនឹងនេះ គេសង្កេតឃើញថា លោកបានបង្ហាញមុខ ជាលើកដំបូងនៅខាងក្រៅ របង នៃគេហដ្ឋាន របស់លោក ក្នុងរាជធានីភ្នំពេញផងដែរ។ នាឱកាសនោះ លោក កឹម សុខា ក៏បានឲ្យដឹងថា ឥឡូវនេះ រូបលោក មានសេរីភាពវិញហើយ។ ហើយក៏បានសុំការយោគយល់ ដោយសារតែ ក្នុងអំឡុងពេលនេះ រូបលោក នៅមិនទាន់អាចនិយាយជាមួយ អ្នកសារព័ត៌មាន បានទេ ដ្បិតចង់រក្សាភាពស្ងៀមស្ងាត់ មួយរយៈពេលសិន..។ លោក កឹម សុខា ៖ ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារ ខ្ញុំមានទុក្ខធំ ម្តាយឈឺ ហើយ ខ្ញុំ នឹងទៅបួសសងគុណម្តាយ ។"
លោក កឹម សុខា បានត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។
ប៉ុន្តែការលើកលែងទោសនេះអនុវត្តតែទោស ដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តលើទោសបន្ថែមឡើយ ៕
|