ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកនាំពាក្យសម្តេចតេជោ៖ ការលើកលែងទោសឱ្យលោក កឹម សុខា មានសេរីភាពឡើងវិញ គឺគុណធម៌នយោបាយរបស់សម្តេចធិបតី
ថ្ងៃទី ៖ 25-05-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រះទានលើកលែងទោសយលោក កឹម សុខា មានសេរីភាពឡើងវិញនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ ដែលជាការបង្ហាញនូវគុណធម៌នយោបាយរបស់សម្តេច។



លោក ធីរិទ្ធ បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រក្នុងឋានៈជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសជូនលោក កឹម សុខា។

«ព្រះរាជទានលើកលែងទោសកើតឡើងនៅក្នុងពេលលោក កឹម សុខា កំពុងមានទុក្ខដោយសារម្ដាយរបស់លោកស្ថិតក្នុងស្ថានភាពចាស់ជរា ក្នុងដំណាក់កាលចុងក្រោយដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាសក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។ រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្ដាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយកូនមានទោសទៀតនោះ គឺជារឿងដែលសម្ដេចមហាបវរធិបតីមិនចង់ឃើញ។

ហេតុនេះហើយ ទើបសម្តេចស្នើឱ្យមានការលើកលែងនេះ»។

អ្នកនាំពាក្យសម្តេចតេជោបន្ថែមថា ការលើកលេងទោសនេះទៀតសោត ក៏បានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការពង្រឹងនូវការសាមគ្គីជាតិ ការផ្សះផ្សារជាតិដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌របស់អ្នកជំនាន់ក្រោយនេះតែម្ដង ដែលគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរចង់ឃើញ និងចង់បានហើយកំពុងតែសាទរ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។ ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ។

លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។



តាមរយៈព្រះរាជក្រឹត្យលើកលែងទោសនេះ លោក កឹម សុខា មានសេរីភាពដើរហើរ និងធ្វើសកម្មភាពនានានៅកម្ពុជា។ ប៉ុន្តែលោក កឹម សុខា មិនអាចធ្វើសកម្មភាពនោយបាយ និងចេញទៅក្រៅប្រទេសនោះឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ចិន រួមគ្នាអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា ដើម្បីលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com