កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឌី គឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុច ផ្លូវលំ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។
វត្ថុតាងចាប់យកសរុបរួមមាន ៖ ក្រាមពណ៌ស២១កញ្ចប់ (ធំតូច) ទម្ងន់ ១២១១,៤០ក្រាម ស្មើនឹង ១គីឡូ ២ខាំ ១១.៤០ក្រាម , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣, ដបសម្រាប់ជក់គ្រឿងញៀន ចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។
ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕