ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា បដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកចំនួន ៨គ្រាប់នៅតំបន់ភ្នំទ្រព្យ
ថ្ងៃទី ៖ 25-05-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ ក្រមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ សួរនាំនិងបញ្ជាក់ចំពោះករណីឮសំឡេងបាញ់កាំភ្លើងឡើងលើសរុបចំនួន ៨គ្រាប់កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលសង្ស័យបង្កឡើងពីខាងភាគីថៃ ដោយក្នុងនោះនៅវេលាម៉ោង ១៩:៥៧នាទី បាញ់ចំនួន ៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងនៅវេលាម៉ោង ២០:០៨នាទី បាញ់ចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន៕
      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា ចិន រួមគ្នាអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា ដើម្បីលើកកម្ពស់កម្រិតឧស្សាហកម្ម ព្រមទាំងពង្រីកឱកាសការងារសមរម្យសម្រាប់យុវជន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com