ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ដ្រី ៖គម្រោងព្រែកជីកហ្វូណនតេជោ គឺចំណេញសេដ្ឋកិច្ចយ៉ាងច្រើន
ថ្ងៃទី ៖ 27-05-2026, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍គូសបញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនដែលកំពុងបើកដំណើរការសាងសង់ នឹងផ្តល់ផលចំណេញយ៉ាច្រើនដល់សេដ្ឋកិច្ចជាតិ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូនផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រកែច្នៃជរ័កៅស៊ូ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ក្រោយពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ រាជរដ្ឋាភិបាល នឹងធ្វើការស្ដារប្រព័ន្ធផ្លូវទឹកបន្ថែម ដើម្បីតភ្ជាប់ព្រែកជីកនេះ ទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំ ឬខេត្តក្រចេះ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូនផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។

សម្តេចធិបតីមានប្រសាសន៍បន្តថា គម្រោងព្រែកជីកហ្វូណន នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើននាថ្ងៃអនាគត តាមរយៈការផ្ដល់លទ្ធភាពដល់ការដឹកជញ្ជូន ការប្រើប្រាស់ជាប្រព័ន្ធធារាសាស្ត្រសម្រាប់វិស័យកសិកម្មដែលនៅតាមបណ្ដោយព្រែករាប់លានហិកតា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មបន្ថែម។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ដូច្នេះបើមើលរយៈពេលវែង សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺចំណេញ ។ “ត្រូវតែធ្វើ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូលគឺជួយទៅដល់វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ជាពិសេសវិស័យដឹកជញ្ជូនរបស់យើង ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង ។ នេះគឺជាផលដែលខ្ញុំហ៊ានធានាថា អត់ខាតទេធ្វើព្រែកជីកហ្វូណននេះ គឺមានតែចំណេញ”។

សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងនេះ គ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ។ គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្ររបស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ១០០ម៉ែត្រ ក្រោម៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២គន្លង។ ផ្លូវទឹកនេះ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ត្បូងឃ្មុំៈ សម្តេចធិបតី មានប្រសាសន៍ថា ចំណូលនាំចេញកៅស៊ូថយចុះ ប៉ុន្ដែលក់ក្នុងស្រុកកើនឡើង ដោយសារបំពេញតម្រូវការក្នុងស្រុក ដើម្បីធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើម ប្រកបដោយស្ថិរភាព និងក្នុងតម្លៃសមរម្យ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com