ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ ចង់ឱ្យទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម ឡើងដល់២០លានដុល្លារអាមេរិក
ថ្ងៃទី ៖ 13-05-2026, ដោយ​​ Dara007 , 63 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ចង់ឃើញពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម ឡើងដល់ ចំនួន២០លានដុល្លារអាមេរិក នៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្តេជ្ញាជាមួយគ្នា។

ក្នុងឱកាសអនុញ្ញាតឱ្យលោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ និងចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត មកកាន់ប្រទេសកម្ពុជា នៅពេលនេះថា ជាការរួមចំណែក ដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាម ឲ្យកាន់តែរឹងមាំ និងនិយាយដោយឡែក នៅក្នុងក្របខណ្ឌគណបក្ស និងគណបក្សឲ្យកាន់តែរីកចម្រើនបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក ត្រិញ វ៉ាន់ក្វៀត ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃកិច្ចសហការនៅតាមព្រំដែន ដែលសម្ដេចតេជោ បានលើកឡើងថា កន្លងមកកម្ពុជារបស់យើង តែងតែជំរុញឲ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែន ធ្វើយ៉ាងណាបង្កើននូវកិច្ចសហការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែន ឲ្យមានភាពរឹងមាំជាពិសេសគឺការសម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជានិងវៀតណាម នៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោ ចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមឡើងដល់ ២០លានដុល្លារ នៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្តេជ្ញាជាមួយគ្នា។

ជាមួយគ្នានេះសម្ដេចតេជោ ក៏បានរំលេចបន្ថែមទៀតដែរទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិកានានា រវាងកម្ពុជារវាងយុវជននិងយុវជនរវាងប្រទេសទាំងពីរ ដែលធ្វើឲ្យយុវជនទាំងពីរនៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និតជាមួយគ្នាបន្តទៀត។

លោក ត្រិញ វ៉ាន់ក្វៀត បានលើកឡើងថា កម្ពុជានិងវៀតណាម មានទំនាក់ទំនងដ៏រឹងមាំដ៏ល្អជាមួយគ្នានៅក្នុងក្របខណ្ឌនៃកិច្ចការទាំងក្របខណ្ឌនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនជាបន្តបន្ទាប់។

បន្ថែមពីលើនេះ លោក ត្រិញ វ៉ាន់ក្វៀត ក៏បានរំលេចដែរថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែន គឺជាកិច្ចការដ៏ល្អដែលប្រទេសទាំងពីរ បានធ្វើការជាមួយគ្នាដោយរក្សាបាននូវសន្តិសុខសន្តិភាព នៅតាមព្រំដែនយ៉ាងរឹងមាំរវាងកម្ពុជានិងវៀតណាម ហើយបន្តនូវកិច្ចការនេះបន្តទៀត ឲ្យកាន់តែមានភាពឋិតថេរជាពិសេសគឺការពោលសំដៅទៅលើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ចង់ឃើញពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម ឡើងដល់ ចំនួន២០លានដុល្លារអាមេរិក នៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្តេជ្ញាជាមួយគ្នា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com