|
លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា បន្តចុះត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ នៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
ថ្ងៃទី ៖ 12-05-2026, ដោយ Dara007 , 81 Views
បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ អនុគណៈកម្មការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិននៃកងរាជអាវុធហត្ថឱ្យចូលសោធននិវត្តន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៤ បន្តចុះត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ ដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
ជាមួយគ្នានេះ លោកបានសម្ដែងការដឹងគុណចំពោះកងរាជអាវុធហត្ថដែលហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវប្រទេសជិតខាងកាលពីពេលកន្លងមក ដែលនេះសបញ្ជាក់ឱ្យឃេីញយ៉ាងច្បាស់ថា កងរាជអាវុធហត្ថមិនត្រឹមតែចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋានប៉ុណ្ណោះទេ ក៏បានលះបង់យ៉ាងធំធេងតស៊ូប្រយុទ្ធការពារជាតិ ការពារប្រជាជន៕
|