ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ កាត់បន្ថយភាពតានតឹង រវាងថៃនិងកម្ពុជា
ថ្ងៃទី ៖ 09-05-2026, ដោយ​​ Dara007 , 7 Views
                     
ភ្នំពេញៈ លោក ហ្សង់ ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងថា ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ហ្វីលីពីន ថៃ បានធ្វើការពិភាក្សា ដោយផ្តោតជាពិសេស ទៅលើវិធានការកាត់បន្ថយភាពតានតឹង រវាងថៃ និងកម្ពុជា និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ទៅប្រទេសហ្វីលីពីន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក ហ្សង់ ហ្រ្វង់ស័រ បានថ្លែងថា ២ថ្ងៃចុងក្រោយ ពិសេសនៅក្រៅក្របខណ្ឌជំនួបកំពូលអាស៊ាន ទំនាក់ទំនងកម្ពុជា-ថៃ គឺជាប្រធានបទផុសផុលជាងគេបង្អស់ ដោយសារកាលពីល្ងាចថ្ងៃ៧ឧសភា លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន ដែលជាប្រធានអាស៊ាន បានរៀបចំជំនួបកំពូល រវាងសម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ។

លោកបានអះអាងថា នៅក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ហ្វីលីពីន ថៃ សម្តេចធិបតី ថ្លែងរំលឹកយ៉ាងទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើត Fait Accompli ពោលគឺការបង្កើតអង្គហេតុ លើទីតាំងជាក់ស្តែង ខ្សែបន្ទាប់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជា មិនអាចទទួលបានជាដាច់ខាត ។ យ៉ាងណាក្តី សម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តរួមគ្នា ថានឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ មានប្រក្រតីភាពឡើងវិញជាលំដាប់ គោលដៅគឺដើម្បីនៅទីបំផុត សម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង រវាងប្រទេសជិតខាងទាំងពីរ ម្លោះហើយការពិភាក្សា ផ្តោតជាពិសេស ទៅលើវិធានការកាត់បន្ថយភាពតានតឹង រវាងថៃ និងកម្ពុជា និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ" ។

ក្នុងនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា សម្តេចធិបតី បានថ្លែងក្នុងជំនួបត្រីភាគីថា ត្រូវតែចាប់ផ្តើមឡើងវិញ នូវរាល់យន្តការ ដែលមានស្រាប់ ដូចជាគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC គណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ RBC ។

បន្ថែមលើនេះ លោក ហ្សង់ ហ្រ្វង់ស័រ បានបញ្ជាក់ទៀតថា ចំពោះសម្តេចធិបតី អ្វីដែលសំខាន់លើសគេ គឺការផ្តើមឡើងវិញភ្លាមៗឱ្យបានឆាប់រហ័សជាទីបំផុត នូវកិច្ចការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ពិសេសស្របទៅតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ធ្នូ ២០២៥ ជារួមចំពោះសម្តេចធិបតី ចាត់ទុកការងារវាស់វែងនិងខណ្ឌសីមាព្រំដែន អាចប្រព្រឹត្តិទៅបាន ដោយក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ សូម្បីតែមិនទាន់មានកិច្ចប្រជុំ GBC ក៏ដោយ ពីព្រោះកម្ពុជា និងថៃ មានរួចទៅហើយ ក្របខណ្ឌ យន្តការ និងកិច្ចព្រ​មព្រៀង សម្រាប់អនុវត្តនៅលើទីតាំង ដោយមិនចាំបាច់ពន្យាពេលតទៅទៀតទេ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា រាជ​រដ្ឋាភិបាលជំរុញឱ្យមានអភិវឌ្ឍន៍វិស័យថាមពល វិស័យរ៉ែ និងប្រេងកាត ដើម្បី​ចូល​រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com